កីឡាករ​វ័យចាស់​របស់ FIFA ចូលរួម​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុមការងា​រ​កម្មករ​កាតា

2022/12/13 09:31:18 pm        257

​បាល់ទាត់៖ ​ប្រធាន FIFA លោក Gianni Infantino បានរៀបចំ​ការប្រកួត​មិត្តភាព​រវាង​អតីត​កីឡាករ​អន្តរជាតិ និង​ក្រុមការងារកម្មករ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាតានៅ​កីឡដ្ឋាន Al Thumama ក្នុង​ទីក្រុង Doha កាលពី​ថ្ងៃ​ចន្ទ​។

​លោក Gianni Infantino បាន​ដើរចូល​ទីលាន​ជាមួយនឹង​ឯកសណ្ឋាន​ពណ៌​លឿង ជា​ឯកសណ្ឋាន​អាជ្ញាកណ្តាល ដឹកនាំ​ការប្រកួត​មិត្តភាព​កម្សាន្ត​សប្បាយ​នេះ​។​ ភ្លាមៗ​បន្ទាប់ពី​ការ​ទាត់បាល់ Infantino បានផ្តល់​កាត​លឿង​ដល់​អតីត​កីឡាករ​បាល់ទាត់​អ៊ីតាលី Alessandro Del Piero​។​ អតីត​កីឡាករ​ជម្រើស​ជាតិ​អូស្ត្រាលី Tim Cahill និយាយថា នេះ​ជា​ថ្ងៃ​ដ៏​ល្អ​មួយ ដែល​ពួក​យើង​ជា​កីឡា​ករ​ចាស់ៗមានឱកាស​លេង​បាល់​កម្សាន្ត​សប្បាយ​បែបនេះ។ ​

​អតីត​អ្នកចាំទី​ជម្រើសជាតិ​អូ​ម៉​ង់ Ali Al Habsi បាន​និយាយថា "​វា​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​សំខាន់​សម្រាប់​ពួកយើង ជាពិសេស​នៅពេលដែល​វិ​រៈ​បុរស​បាល់ទាត់បាន​លេង​បាល់ទាត់​ជាមួយ​កម្មករ និង​អ្នកស្ម័គ្រចិត្ត ក៏ដូចជា​ជាមួយ​មនុស្ស​ដែល​បានរួម​ចំណែក​ក្នុងការ​ប្រកួត World Cup"។​ ​កីឡាករ​មកពី​ជុំវិញ​ពិភពលោក កីឡាករ​ជើងចាស់​នៃ​កីឡា​មួយចំនួនបាន​ចូលរួម​នៅក្នុង​ការប្រកួត​ ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់ក​ម្មករ​រាប់ពាន់នាក់ ដែល​បាន​នៅ​ពីក្រោយ​ឆាក​​នៃ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​លើ​លោក​មួយ​នេះ​។​ កម្មករ អ្នកស្ម័គ្រចិត្ត និង​អ្នកគាំទ្រ​ត្រូវបាន​អញ្ជើញ​ឱ្យ​ទស្សនា​ការប្រកួត​ដែលមាន​រយៈពេល ៦០នាទី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        43
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm