ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ក្នុងព្រះរាជាណាចក្រកម្ពុជា

2021/04/27 09:59:58 am        1.1 K

​ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា កូកា-កូឡា កម្ពុជា) បានប្រកាសថា ក្រសួងពាណិជ្ជកម្ម បានឯកភាពបន្តទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company រាល់ផលិតផលភេសជ្ជៈពាក់ម៉ាក Coca-Cola, Coca-Cola Zero, Fanta, Sprite, និង Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ០៧៧៩ ព.ណ កសប, ០៧៨០ ព.ណ កសប និងលេខ ០៧៨១ ព.ណ កសប ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។ តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើ ទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ។ តាមរយៈលិខិតនេះដដែរ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រោយរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានការនាំចូល និងចែកចាយដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន។


លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន បានមានប្រសាសន៍ថា ក្រុមហ៊ុន សូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ឱ្យជួយគាំទ្រផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ឬផលិតផលដែលនាំចូល និងចែកចាយស្របច្បាប់ ដើម្បីជំរុញឱ្យក្រុមហ៊ុនស្របច្បាប់ក្នុងស្រុកមានភាពរីកចម្រីន ដើម្បីផ្តល់ការងារដល់កូនខ្មែរយើង៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        45
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm