ក្រសួងបរិស្ថានចុះអនុស្សរណៈជាមួយក្រុមហ៊ុនកូរ៉េ ស្ដីពីការរៀបចំទុកដាក់សំណល់តាមលំនៅឋាន

2022/12/13 09:55:12 pm        421

ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នាជា មួយក្រុមហ៊ុន ដេហាន ខបភើរេសិន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការទុកដាក់សំណល់ តាមលំនៅឋាន នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាពបំផុត និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលបង្ករឡើងដោយមនុស្ស។

ការចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនកូរ៉េនេះ ត្រូវបានរៀបចំឡើងក្រោមលក្ខខណ្ឌ ពាក់ព័ន្ធ​សម្រាប់ការអនុវត្តគម្រោងទុកដាក់សំណល់តាមលំនៅឋានក្នុងប្រទេសកម្ពុជា ឲ្យមាន​ប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ការវិនិយោគលើសកម្មភាពកែច្នៃនៅកម្ពុជា ហើយបន្ទាប់​ពី​ការចុះអនុស្សរណៈ ក្រុមហ៊ុននេះ​ នឹងផ្តល់នូវជំនួយបច្ចេកទេសជាច្រើនដល់ក្រសួង ដើម្បីធ្វើកិច្ចការលើបរិស្ថានផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍ BTV បន្ទាប់ពីចុះអនុស្សរណៈ លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គម​ស៊ីវិល​កម្ពុជា និងជាអ្នកសម្រប់សម្រួលការ​ចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន​ បានឲ្យដឹងថា ការចុះអនុស្សរណៈនេះគឺក្រុមហ៊ុនមានឆន្ទះក្នុងការជួយដល់​ព្រះរាជាណាចក្រកម្ពុជា​ក្នុងការទុកដាក់ និងកែច្នៃសំណល់ ដែលគេបោះចោល​ឲ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោកបន្តថា បន្ទាប់ពីកម្រោងនៃការចុះអនុស្សរណៈរួចក្រុមហ៊ុន និងក្រសួងបរិស្ថាននឹងធ្វើឲ្យ សំណល់ទាំងអស់ដែលគេបោះចោលក្លាយទៅជាចំណូលចូលរដ្ឋ​ និងបង្កើនការងារក្នុងស្រុកផងដែរ ខណៈសំណល់ទាំងនោះវានឹងមិនមានផលប៉ះពាល់ដល់បរិស្ថានបន្តទៀតនោះឡើយ។

ក្រុមហ៊ុនខាងលើនេះ ក៏មានគោលបំណង ដើម្បីអញ្ជើញសមាជិកនៃបណ្តាញសង្គមស៊ីវិល​កម្ពុជា (CCN) និងមន្រ្តីបរិស្ថានចុះផ្សព្វផ្សាយ និងពន្យល់បន្ថែមស្តីពីការគ្រប់គ្រងសំណល់នៅកម្ពុជាផងដែរ ដើម្បីធ្វើយ់ាងណាឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ចំពោះបញ្ហា​សំណល់ និងសំរាមនោះ។

សូមបញ្ជាក់ផងដែរថា ​អនុស្សរណៈនេះ មានសុពលភាពក្នុងរយៈពេលពីរឆ្នាំគិតចាប់តាំងពីរការចុះ ហត្ថលេខានេះទៅ។ យ៉ាងណាក្តីអនុស្សរណៈនេះអាចពន្យាសុពលភាព ​ដោយភាគីទាំងពីរយល់​ព្រមជា​លាយលក្ខណ៍​អក្សរ​ក្នុងរយៈពេលមួយខែមុនពេល​ដែលអនុស្សរណៈយោគយល់នេះ​អស់​សុពលភាព៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        43
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        139
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm