កម្ពុជា បានក្លាយជាអគ្គលេខាធិការ ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក

2022/12/14 02:22:11 am        370

ភ្នំពេញ៖ កម្ពុជា ត្រូវបានគណៈប្រតិបត្តិ និងសមាជិកទាំងអស់ នៃក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក បាន​បោះឆ្នោតគាំទ្រកម្ពុជាបន្តជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប ជាពិសេសការជ្រើសតាំងកម្ពុជាជាអគ្គលេខាធិការក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក សម្រាប់អាណត្តិ ២០២៣-២០២៥ ក្រោមការដឹកនាំ​របស់ឯកឧត្តម Louis THEBAULT។

​ក្នុងពិធីបិទមហាសន្និបាតលើកទី១៦ របស់ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាល្ងាចថ្ងៃទី១៣ ខែធ្នូ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ថ្លែងថា ការចូលជាសមាជិកក្លឹបនេះ ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជាទាំងលើទិដ្ឋភាព

សង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់ លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។

ក្នុងពិធីនោះដែរ ឯកឧត្ដម ក៏បានអំពាវនាវឱ្យអាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងអភិរក្សធនធានសមុទ្រ និងថែរក្សាឆ្នេរសមុទ្រឱ្យបានស្អាត ខិតខំប្រឹងប្រែងដោះស្រាយប ញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ ដោយជំរុញឱ្យមានការដោះប្តូរ និងចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងសមាជិកក្លឹប។

​ឯកឧត្ដម ជា សុផារ៉ា ក៏បានអបអរសាទរ លទ្ធផលនៃមហាសនិ្នបាត ដែលបានអនុម័តដាក់ចេញធម្មនុញ្ញឆ្នេរដែលនឹងក្លាយជាឯកសារគោលដ៏សំខាន់សម្រាប់សមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធនានា ក្នុងការធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ក្នុងអង្គមហាសន្និបាតក្លិបឆ្នេរស្អាតបំផុតលើសកលលោកនេះ បានសម្រេចបញ្ចូលឆ្នេរសមាជិកថ្មីចំនួន ៤ រួមមាន៖ ឆ្នេរ Triplet Bays of Pujada, Balite and Mayo របស់ប្រទេសហ្វីលីពីន, ឆ្នេរ Long Hai របស់ប្រទេសវៀតណាម, ឆ្នេរ La Ciotat របស់ប្រទេសបារាំង និងឆ្នេរ Les Sables d’Olonne របស់ប្រទេសបារាំងផងដែរ។

អង្គសន្និបាត ក៏បានធ្វើពិធីប្រគល់ទង់ក្លឹបទៅឲ្យឆ្នេរ Yeosu ប្រទេសកូរ៉េខាងត្បូង សម្រាប់ការធ្វើម្ចាស់ផ្ទះមហាសន្និបាតលើកទី១៧ ឆ្នាំ២០២៣ បន្ត៕​ អត្ថបទ៖ ស៊ុម សុខជា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm