កម្ពុជាចូលរួមកិច្ចប្រជុំកំពូលយុវជន EU-ASEAN លើកទី១ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក

2022/12/14 03:02:27 am        55

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានយុវជន និងគ្រឹះ ស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីចូលរួម​ក្នុងកិច្ចប្រជុំកំពូល​យុវជន EU-ASEAN លើកទី១ (EU-ASEAN Youth Summit) នៅទីក្រុង Brussel, ប្រទេស Belgium។ កិច្ចប្រជុំនេះត្រូវបានរៀបចំជាព្រឹត្តិ ការណ៍អមនៃកិច្ចប្រជុំកំពូលខួបលើកទី៤៥ នៃកិច្ចសហប្រតិបត្តិការ ASEAN-EU។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែង រំលឹកពីតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ "ASEAN A.C.T. : Addressing Challenges Together” ហើយបានអនុម័តលើសេចក្តីថ្លែងការណ៍នៃ Year of ASEAN Youth 2022 ដែលបានទទួល​ស្គាល់ថា យុវជនជា«សម្បត្តិនៃប្រជាជាតិ» ជាអនាគតអ្នកដឹកនាំ ដើម្បីវឌ្ឍនភាពប្រកបដោយភាពវិជ្ជមាន។ លោកជំទាវរដ្ឋលេខាធិ ការ បានសង្កត់ធ្ងន់លើ ៣ ចំណុចនៃសេចក្តីថ្លែងការណ៍ រួមមាន៖

១.បរិវត្តកម្មនៃការអប់រំ ដើម្បីកសាងសមត្ថភាពយុវជនជាមួយបំណិនសតវត្សរ៍ទី២១ បច្ចេកវិទ្យាឌីជីថល នវានុវត្តន៍សម្រាប់ទីផ្សារការងារអនាគត។

២.ការយកចិត្តទុកដាក់លើសុខុមាលភាពសេដ្ឋកិច្ចសង្គម និងចិត្តសាស្ត្រ សុខភាពផ្លូវចិត្ត និងសុខភាពបន្តពូជ ភាពជាអ្នកស្ម័គ្រចិត្ត និងការងារសង្គម។

៣.ការរៀបចំកម្មវិធីផ្លាស់ប្តូរទំនាក់ទំនងរវាងយុវជន ដោយផ្តោតលើគោលការណ៍សមភាព ស្មើភាព និ ងអព្យាក្រឹត្យភាព ដោយគ្មានការរើសអើង៕

 

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm