Messi និង Alvarez នាំ​អា​ហ្ស​ង់​ទីន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ក្រោយ​ឈ្នះ​ក្រូ​អាស៊ី ៣-០

2022/12/14 05:56:12 pm        191

​បាល់ទាត់៖ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទីបំផុត​អាច​សងសឹក​គំនុំ​ចាស់​កាលពី​ ៤​ឆ្នាំមុន​បានសំរេចក្រោយ​យកឈ្នះ​ក្រូ​អាស៊ី ៣-០ វិញ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅ​កាតា​។ ​​ក្រុម​របស់លោក Zlatko Dalic ធ្លាប់បាន​យកឈ្នះ​អា​ហ្ស​ង់​ទីន ៣-០ កាលពី​បួន​ឆ្នាំមុន​នៅ​រុស្ស៊ី​ ខណៈ​ក្រូ​អាស៊ី​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅពេលនោះ​តែ​ចាញ់​បារាំង ៤-២​។

​​Lionel Messi ជាថ្មី​ម្តងទៀត​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បើក​ការ​នាំមុខ​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ តែ​ខ្សែប្រយុទ្ធ Manchester City, Julian Alvarez មានការ​ប្រកួត​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុងការ​បង្ហាញខ្លួន​នៅ World Cup តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​នៃ​វគ្គ​នីមួយៗ​។ ​​ងាក​ទៅ​មើល​ការអបអរសាទរ​រប​ស់​អ្នកគាំទ្រ​អា​ហ្ស​ង់​ទីន បាន​ប្រមូល​ផ្តុំគ្នា​ពេញ​រដ្ឋធានី Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ក៏ដូចជា​បន្ត​ការអបអរ​នៅ​ខាងក្រៅ​កីឡដ្ឋាន​នៅ​កាតា​ផងដែរ​។ ​​ចំណែក​ក្រុម​ក្រូ​អាស៊ី​ថ្វីបើ​ចាញ់ អ្នកគាំទ្រ​របស់ខ្លួន​នៅតែ​សម្តែង​ការអបអរសាទរ​ក្រុម​របស់ខ្លួន សប្បាយរីករាយជួបជុំគ្នា​នៅ​ទីក្រុង Zagreb​។

​អ្នកគាំទ្រ​ក្រូ​អាស៊ី​ដែល​ចាក​ចេញពី​កីឡដ្ឋាន​ម្នាក់​បាន​សម្តែង​អារម្មណ៍​សោកស្តាយ តែមាន​មោទនភាព​ចំពោះ​ក្រុម​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​អា​ហ្ស​ង់​ទីន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី៦ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន និង​ជាការ​ស្វែងរក​ជើងឯក​ទី៣ បន្ទាប់ពី​ឈ្នះ​ពីរដង​ចុងក្រោយ​តាំងពី​ឆ្នាំ១៩៧៨ និង ១៩៨៦​។ ​​Lionel Messi នៅ​បាំង​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ដឹងថា​អាចជា​ជើងឯក​ រឺ​អត់​ក្នុង​អាជីព​ដ៏​អស្ចារ្យ​របស់ខ្លួន តែ​ខ្សែបម្រើ Real Madrid, Luka Modric ដែល​ត្រូវបាន​ប្តូរ​ចេញ​នៅ​វគ្គ​ទី២ នោះបានទទួល​ការ​ទះដៃ​ពីរ​អ្នកគាំទ្រ​ក្រុម​ទាំងពីរ ដោយ​ការគោរព​ចំពោះ​អាជីព​របស់គេ​ដែល​បង្ហាញខ្លួន​ចុងក្រោយ​នៅ World Cup ជាមួយ​ក្រុម​ក្រូ​អាស៊ី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        66
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm