ហុង​គ្រីនិយាយថា សហភាព​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី​លើ​ការកំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី

2022/12/14 06:17:05 pm        516

​ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​លោក Peter Szijjarto បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​បាន​បរាជ័យ​ជាថ្មី​ ក្នុងការ​សម្រេច​លើ​ការកំណត់​តម្លៃ​ឧស្ម័ន​សម្រាប់​ប្លុក​ដ៏​ធំ​នេះ នៅ​ក្រុមប្រឹក្សា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល។ រដ្ឋ​មួយចំនួន​ចង់​ឲ្យ​បន្ទាប​របារ ឬ​បន្ធូរ​លក្ខខណ្ឌ ចំណែក​ប្រទេស​ខ្លះទៀតនិយាយថា វិធានការ​នេះអាច​ប៉ះពាល់​ទីផ្សារ​ថាមពល​។

​លោក Szijjarto បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Facebook ថា មានការ​ជជែក​ដេញដោល​រយៈពេល​ជាច្រើន​ម៉ោង​នៅ​ក្រុមប្រឹក្សា​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​។ ​ពុំ​មានការ​ព្រមព្រៀងគ្នា​ណាមួយ​ត្រូវ​បានសម្រេច​ទេ​ នៅឯ​សម័យប្រជុំ​ពេញអង្គ​នោះ​។ ​គំនិត​ទាក់ទង​នឹង​វិធាន​ការដែល​បានស្នើ​ឡើង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ​មាន​ភាព​ខុសប្លែកគ្នា​យ៉ាងខ្លាំង​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧​ប្រទេស ដោយ​ប្រទេស​ខ្លះ​មានការ​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់ខ្លួន ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​ថាមពល ហើយ​ប្រទេស​ផ្សេងទៀត​អំពាវនាវ​ឲ្យ​មានបន្ទាប​ដល់​កម្រិត​ទាប​បំផុត​ដែល​អាចធ្វើ​ទៅបាន​។

​នៅក្រោម​ផែនការ​ដើម​ដែល​ដាក់ជូន​ដោយ​គណៈកម្មការ​អឺរ៉ុប ការ​ទប់​តម្លៃ​ឧស្ម័ន​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅពេលដែល​តម្លៃ​នៅលើ​ការជួញដូរ​ឧស្ម័ន​ធម្មជាតិ​នៅតាម​ទីតាំង ដែលជា​ស្តង់ដារ​ឧស្ម័ន​របស់​អឺរ៉ុប​ឈានដល់ ២៧៥អឺរ៉ូ ឬ​ស្មើ ២៩២​ដុល្លារ​អាមេរិកក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​មានតម្លៃ ៥៨​អឺរ៉ូខ្ពស់ជាង​តម្លៃ​សំដៅ​ដល់​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) រយៈពេល​ពីរ​សប្តាហ៍​។ ​ផែនការ​នេះ​ត្រូវបាន​រង​ការរិះគន់ដោយ​រដ្ឋ​ជា​សមាជិក​មួយចំនួន​ព្រួយបារម្ភ​ថា វា​គ្រាន់តែ​ធ្វើ​ឲ្យ​ការប្រែប្រួល​ទីផ្សារ​កាន់តែ​ច្របូកច្របល់​ខ្លាំង​ទៅៗ​ប៉ុណ្ណោះ ខណៈដែល​រដ្ឋ​ផ្សេងទៀត​បាន​អះអាងថា កម្រិត​នេះ​ខ្ពស់​ពេក​មិន​អាចមាន​ប្រសិទ្ធភាព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm