ព្យុះ​រដូវរងា​នៅ​អាមេរិក​បង្ក​ឲ្យ​មាន​ព្យុះ​ទឹកកក ព្យុះកំបុតត្បូង និង​ការគំរាមកំហែង​ទឹកជំនន់​

2022/12/14 06:45:47 pm        491

​អាមេរិក៖ ព្យុះ​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​បង្ក​ឲ្យ​មាន​ព្យុះ​កំបុតត្បូង នៅក្នុង​ភាគខាងត្បូង​សហរដ្ឋអាមេរិក និង​បាន​នាំ​ឲ្យ​មាន​ព្រិល​ធ្លាក់ និង​អាកាសធាតុ​អាប់​អួធ្ងន់ធ្ងរ​ផ្សេងទៀត​នៅ​ទូទាំង​សហរដ្ឋអាមេរិក និង​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កាណាដា​។

​ព្យុះ​នេះ​ក៏បាន​បង្ក​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​រងរបួស​ផងដែរ​នៅក្នុង​រដ្ឋ ​Texas និង​ខូចខាត​អគារ​មួយ​ចំនួន​។ ​យោង​តាម​ក្រុមហ៊ុន FlightAware.com ជើង​ហោះហើរ​ប្រមាណ​ ៩​ពាន់​ត្រូវ​បាន​ពន្យារពេល​កាលពី​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ ខណៈ​ព្យុះ​នេះ​បាន​បោកបក់​ពេញ​សហរដ្ឋអាមេរិក​ អាកាស​ធាតុ​អាប់អួ​នេះ​ក៏​បាន​បង្ខំ​ឲ្យ​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​បណ្ដា​រដ្ឋ​ភាគ​ខាងលិច​មួយ​ចំនួន​ផងដែរ ដែល​គេ​រំពឹងថា​នឹង​មាន​ព្រិល​ធ្លាក់​កម្រាស់ ​៦០​សង់ទីម៉ែត្រ​។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ព្យុះ​នេះ​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​រដ្ឋ​នីមួយៗ ​នៅ​ក្បែរ​នោះ​ក្នុង​សហរដ្ឋអាមេរិក​។​

​លោក Rich Otto អ្នក​ឧតុនិយម​នៅ​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាសធាតុ​បាន​និយាយ​ថា នេះ​ជា​ប្រព័ន្ធ​ព្យុះ​មាន​ឥទ្ធិពល​មធ្យម​។ ព្យុះ​នេះ​មាន​ទំហំ​តូច​ជាង​ព្យុះ​រដូវរងា​កម្រិត​មធ្យម​។ ​មនុស្ស​ជាង ​២០​លាន​នាក់​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការណែនាំ​ប្រុងប្រយ័ត្ន​ពី​អាកាសធាតុ​ ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​។ ​រដ្ឋ​ទាំងនោះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មើល​ឃើញ​ខ្យល់​កម្លាំង​ជាង ​៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​មាន​ព្រិល​ធ្លាក់​ខ្លាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        28
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        61
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm