អាជ្ញាធរកំពុងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ក្លាយជាខេត្តដែលភ្ញៀវមិនរំលង «ទៅក៏ចូល មកក៏ចូល»

2022/12/14 08:19:30 pm        33

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អាជ្ញាធរខេត្ត​កំពង់​ឆ្នាំង​ រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធ កំពុងខិតខំកសាងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អោយ​ក្លាយ​ទៅ​ជា​ខេត្ត​ដែល​ភ្ញៀវមិនអាចមើលរំលងបាន ដោយត្រូវទៅក៏ចូល មកវិញក៏ចូល គឺក្លាយជាខេត្ត​ដែល​ទាក់​ទាញ​ផ្នែកវិស័យទេសចរតែម្តង។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានបន្តថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តដែលភ្ញៀវទេសចរតែងមើលរំលង ទៅ​ហួស​មក​ហួស ដោយមិនបានចូលស្នាក់នៅ ឬក៏ដើរលេងនៅក្នុងខេត្តបានច្រើននោះឡើយ។ ក៏​ប៉ុន្តែ​កត្តា​ដែល​នាំ​អោយភ្ញៀវទៅហួសមកហួសនេះ ក៏ដោយសារតែយើងជាអ្នកកំពង់ឆ្នាំង មិនបាន​បង្ហាញ​នូវ​អ្វី​ដែលជាសក្តានុពលលើវិស័យទេសចរ អោយបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិបានដឹង បាន​ឃើញ និងបានស្គាល់នោះឡើយ។ ខេត្តកំពង់ឆ្នាំងមានសក្តានុពលលើវិស័យទេសចរច្រើន ព្រោះ​ខេត្ត​នេះ​មាន​រមណីយដ្ឋាន​បែប​ធម្មជាតិ​ប្រមាណ​ជាង​ ១០​កន្លែង​ដែល​យើង​មិន​ទាន់​រៀបចំ​អោយ​មាន​ភាព​ទាក់ទាញ, យើងមានទឹក​ជ្រោះ​ចំនួន ៤កន្លែង​កំពុង​អភិវឌ្ឍន៍​អោយ​ក្លាយ​ជា​ទីតាំង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ, យើងមានកោះជាច្រើនសម្រាប់ភ្ញៀវមកកំសាន្តតាមជើងទឹក ដោយ​គ្រាន់​តែ​យើង​ជួយ​បង្ហាត់បង្ហាញពីរបៀបទទួលភ្ញៀវដល់អ្នកភូមិទាំងនោះ, យើងមាន​ទន្លេ​សាប​ដ៏​ស្រស់​ស្អាត ហើយខេត្តកំពង់ឆ្នាំង ក៏មានភូមិទេសចរជាច្រើនកន្លែងដែលមិនទាន់កែច្នៃ។

 ឯកឧត្តម បានបន្ថែមថា សព្វថ្ងៃ អាជ្ញាធរខេត្តកំពុងកសាងអភិវឌ្ឍន៍ និងជួសជុល​ផ្លូវ​នៅ​តាម​រមណីយដ្ឋាន​មួយចំនួន និងផ្លូវនៅក្នុងក្រុងកំពង៉ឆ្នាំងទាំងអស់អោយរួចរាល់នៅក្នុងឆ្នាំ២០២៣ ដើម្បី​អោយបងប្អូនប្រជាពលរដ្ឋ រួមនិងភ្ញៀវទេសចរបានប្រើប្រាស់ កុំអោយមាន​ភាព​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ។ អាជ្ញាធរខេត្តក្រុងកំពង់ឆ្នាំង កំពុង​បំពាក់​នូវ​ភ្លើង​សូឡា​បំភ្លឺ​ផ្លូវ​នៅតា​ម​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួនក្នុងក្រុង រួមនឹងការបំពាក់ភ្លើងពណ៌នៅតាមដងផ្លូវ ការកសាងនូវសួនបាញ់ទឹកដ៏ធំ ដែល​នឹងរួចរាល់នៅបំណាច់ឆ្នាំនេះផងដែរ។ ក្រៅពីនេះ អាជ្ញាធរខេត្ត បានយក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​នៅ​តាម​ដងទន្លេ ដែលជាផ្លូវលិចទឹកនៅរដូវវស្សា គឺបាន និងកំពុងកសាងជាបន្តបន្ទាប់ផងដែរ នៅ​តាម​ភូមិដ្ឋានប្រជាពលរដ្ឋ ដើម្បីអោយភ្ញៀវទេសចរបានធ្វើដំណើរងាយស្រួលនៅរដូវប្រាំង និង​ដើម្បី​អោយ​ខេត្តកំពង់ឆ្នាំង ក្លាយទៅជាខេត្តដែលភ្ញៀវទេសចរមិនអាចបំភ្លេចបាន «ទៅក៏ចូល មកវិញក៏ចូល»៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm