គ.ជ.ប រកឃើញមានករណីឈ្មោះស្ទួនក្នុងដំណើរការចុះឈ្មោះបោះឆ្នោត

2022/12/14 08:20:30 pm        357

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ​ក្នុងរយៈពេល៦ថ្ងៃនៃដំណើរការ​ផ្ទៀងផ្ទាត់​នៃការចុះឈ្មោះបោះឆ្នោតដែលទើបបិទបញ្ចប់ ត្រូវបានរកឃើញមានករណីឈ្មោះស្ទួនជាបន្តបន្ទាប់។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ នៅទូទាំងប្រទេស សម្រាប់​ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ​ខែធ្នូនេះ​ គ.ជ.ប បានចាប់ផ្តើមដំណើរ​ការ​នីតិវិធីប្រមូល​រាល់​ឧបករណ៍ទាំងឡាយ ​ដើម្បីពិនិត្យផ្ទៀងផ្ទាត់​ឡើងវិញ ​ដោយការពិនិត្យ​ផ្ទៀងផ្ទាត់​នេះសំដៅ​ស្វែងរក ​ភាពមិនប្រក្រតីដែលតាមការិយាល័យចុះឈ្មោះបោះឆ្នោតបញ្ជូនមក គ.ជ.ប និងស្វែងការ​ស្ទួនឈ្មោះ​ ដោយ​សារតាមច្បាប់​បោះឆ្នោតមិន​អនុញ្ញាត​ឲ្យ​មាន​ឈ្មោះស្ទួនជា​ដាច់ខាត​ ឬបោះឆ្នោត​លើស​ពី​ម្តង​សម្រាប់មនុស្សម្នាក់ឡើយ។

ឯកឧត្តម បន្តថា ​មកដល់ពេលនេះ គ.ជ.ប បានរកឃើញឈ្មោះស្ទួនជាបន្តបន្ទាប់ច្រើនករណី ដោយ​សារ​ប្រជាពលរដ្ឋដែលបម្លាស់ទីលំនៅពុំបានធ្វើឯកសារផ្ទេរទីលំនៅរបស់ខ្លួន ដែលហេតុនេះ​ធ្វើឲ្យ​មានករណីស្ទួនអ្នកចុះឈ្មោះបោះឆ្នោត។

ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ដំណើរការផ្ទៀងផ្ទាត់ត្រូវធានាអំពីភាពត្រឹមត្រូវ និង​ច្បាស់លាស់​មុនធ្វើការបិទផ្សាយ​ជាតាមការិយាល័យឃុំ-សង្កាត់ នាថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៣ ដើម្បី​អាចឲ្យប្រជាពលរដ្ឋ ​ឬភាគីពាក់ព័ន្ធអាចដាក់ពាក្យ​បណ្តឹង មុនបញ្ជីឈ្មោះបោះឆ្នោតត្រូវ​បាន​ប្រកាស​សុពលភាព​ជាបញ្ជីផ្លូវការនាថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់នៅទូទាំងប្រទេសដែលបិទបញ្ចប់​កាល​ពីថ្ងៃទី៨ ខែធ្នូ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត៦០ម៉ឺននាក់, អ្នកដែលត្រូវលុប​ចេញពីបញ្ជីឈ្មោះបោះឆ្នោត ជាង២៦ម៉ឺននាក់,​ អ្នកកែតម្រូវទិន្នន័យជាង៦ម៉ឺននាក់ និងអ្នកផ្ទេរ​ទំលំ​នៅចូលឃុំ-សង្កាត់ថ្មីចំនួន ​ជាង១៨ម៉ឺននាក់ ខណៈចំនួនប៉ាន់ស្មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ចំនួន ៩,៧ លាននាក់៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm