រដ្ឋបាលខេត្តកែបកែលម្អសោភ័ណភាព បង្កើតបរិយាកាសសប្បាយរីករាយជូនពលរដ្ឋមកកម្សាន្ត

2022/12/14 08:49:15 pm        351

កែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអះអាងថា រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងគិតគូរលើបញ្ហាធំៗចំនួន៣ គឺការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការកែលម្អសោភ័ណភាព ដើម្បីបង្កើតបរិយាកាស​សប្បាយរីករាយជូនបងប្អូន​ប្រជាពលរដ្ឋមកកម្សាន្ត។

ការថ្លែងរបស់ឯកឧត្តម អភិបាលខេត្តកែប យ៉ាងដូច្នេះ ​នាឱកាសដែរក្រុមការងារគ្រូពេទ្យស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ នៅខេត្តកែប, កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងទៀតថា ​ការគិតគូរ និងដោះស្រាយចំពោះបញ្ហាធំៗ​ទាំង​៣នោះ ទី១៖ គឺសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ ការ​កែលម្អ​សោភ័ណភាព និងការគ្រប់គ្រង​កាក​សំណល់រឹងរាវ(សំរាម-ទឹកស្អុយ), ទី២៖ ការកែលម្អ​សោភ័ណភាព ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្នែករឹង​ ជា​រូបវន្ត(ផ្លូវថ្នល់-សំណង់សិល្បៈការផ្សេងៗ ​តាមដងវិថីសំខាន់ៗ) និងទី៣៖ ​ខិតខំបង្កើត​បរិយាកាសផ្សេងៗ ​ដើម្បីឲ្យភ្ញៀវជាតិ ​និងអន្តរជាតិ ​មកកម្សាន្តក្នុងខេត្តកែប ឋិតក្នុង​ប្រទេសជាតិ​យើងមានសុខសន្តិភាពពេញបរិបូរ ​ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សោម ពិសិដ្ឋ បានបន្ថែមទៀតថា​ ព្រឹត្តការណ៍​ចុងឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តរៀបចំ​ឡើងនេះ​ ជា​លក្ខណៈយុទ្ធសាស្រ្ត​នយោបាយ​ និងបង្ហាញជាលក្ខណៈប្រសិទ្ធភាព​ការងារបង្កើន​ជីវភាព​ចំណូលដល់ប្រជាជនក្នុងមូលដ្ឋាន​ និងបង្ហាញពី​សក្តានុពល​ធនធានធម្មជាតិ ភាព​ស្រស់ស្អាត​របស់ខេត្តកែប។

អភិបាលខេត្តកែប បានបញ្ជាក់ថា គ្រប់ព្រឹតិ្តការណ៍​ដែល​រដ្ឋបាលខេត្តបានរៀបចំ គឺដើម្បីបង្ហាញ​សក្តានុពល​របស់ខេត្ត ​ព្រោះថា ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ ក្នុងមួយឆ្នាំៗ បានមកកម្សាន្ត​នៅ​ក្នុងខេត្ត មិនក្រោម១លាន៥សែននាក់នោះទេ​ មុនសម័យកាលកូវីដ-១៩។ ​គិតត្រឹម៩ខែ ដើមឆ្នាំ២០២២ ​ខេត្តកែប ទទួលបានភ្ញៀវទេសចរ ​ជាង៩សែននាក់ ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm