ប្រទេស​ប្រមាណ ៧០ សន្យា​ផ្តល់ជំនួយ​បន្ទាន់​ជាង ​១​ពាន់​លាន​ដុល្លារ​ជួយ​អ៊ុយ​ក្រែ​ន​ក្នុង​រដូវរងា

2022/12/14 09:32:25 pm        513

​អ៊ុយក្រែន៖ ប្រទេស និង​ស្ថាប័ន​ចំនួន​ប្រមាណ ៧០ បាន​សន្យា​ផ្តល់ជំនួយ​បន្ទាន់​ជាង ១.០៥ពាន់​លាន​ដុល្លារដើម្បី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ឆ្លងកាត់​រដូវរងា​ត្រជាក់​ខ្លាំង​។ កងកម្លាំង​រុស្ស៊ី​បាន​វាយលុក​លើ​បណ្តាញ​ថាមពល​របស់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​ផ្សេងទៀត បណ្តាលឱ្យ​មនុស្ស​ជាច្រើន​គ្មាន​អគ្គិសនី​ប្រើប្រាស់ និង​ឧបករណ៍​កម្តៅ​ដែលជា​តម្រូវ​ការចាំបាច់​ក្នុង​រដូវរងា។

ប្រទេស​បារាំងបានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មួយ​ ដើម្បី​ពិភាក្សា​អំពី​អ្វីដែល​អាច​ត្រូវបាន​ផ្តល់​ឲ្យ​ដើម្បី​ទទួលបាន​ទឹក ស្បៀងអាហារ ថាមពល សុខភាព និង​ការដឹកជញ្ជូន​។ រដ្ឋមន្ត្រីការបរទេសលោកស្រី Catherine Colonna និយាយថា លោកស្រី​កំពុងនិយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែលមាន​តម្លៃ​សរុប ១២៥លាន​អឺរ៉ូចាប់ពី​ថ្ងៃនេះ​រហូតដល់​ចុងខែ​មីនាជា​ចុងបញ្ចប់​នៃ​រដូវរងា ដែលជា​ការរួមចំណែក​របស់​ប្រទេស​បារាំង ដើម្បី​ជួយ​ជាបន្ទាន់​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុងការ​រស់រានមានជីវិត​។ ​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​នលោក Denys Shmyhal និយាយ​នៅ​ទីក្រុង​ប៉ារីស​ថា អ៊ុយ​ក្រែ​ន​ពិតជា​អរគុណ​ចំពោះ​ជំនួយ​នេះ​។ លោក​មានឱកាស​ជួប​ជាមួយ​អ្នកតំណាង​មកពី​អង្គការ​ម្ចាស់ជំនួយ ហើយ​សម្រាប់​ពួកយើង​នៅ​អ៊ុយ​ក្រែ​ននេះ​គឺជា​សញ្ញា​ដ៏​មាន​ឥទ្ធិពល​មួយ ​ដើម្បី​បង្ហាញថា​ពិភពលោក​ទាំងមូល​កំពុង​គាំទ្រ​អ៊ុយ​ក្រែ​ន​។

សន្និសីទ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​។​ ​កិច្ចប្រជុំ​នេះបាន​បង្កើត​យន្តការ​មួយ​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងការ​បញ្ជូន​តម្រូវការ​បន្ទាន់​របស់​ខ្លួន​។ ជំនួប​លើក​ទី​ពីរ​រវាង​ប្រទេស​បារាំង អ៊ុយ​ក្រែ​ន និង​ក្រុមហ៊ុន​បារាំង​ចំនួន​ប្រមាណ ៥០០ នឹង​ពិនិត្យមើល​អ្វីដែល​អាច​ត្រូវបាន​វិនិយោគ​ដើម្បី​ជួយ​ដល់ទី​ក្រុង Kyiv ក្នុង​រយៈពេល​ខ្លី​រហូតដល់​រយៈពេល​វែង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm