ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បើកសម្ពោធជាផ្លូវការផ្សារម៉ាក្រូ សាខាទី៣ ជ្រោយចង្វារ

2022/12/15 02:43:08 am        505

​ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្នុងពិធីបើកសម្ភោធខាងលើនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសាទរ និងវាយតម្លៃខ្ពស់​ក្រុមហ៊ុន​ម៉ាក្រូ (ខេមបូឌា) ចំពោះការរីកចម្រើនលូតលាស់ជាលំដាប់ រហូតសម្រេចបាននូវសមិទ្ធផល​ដ៏វិសេស​វិសាល គឺការបើកសម្ពោធសាខាទី៣ ជ្រោយចង្វារ ដែលនេះកើតចេញពីសមត្ថភាព, ការខិតខំប្រឹងប្រែង និងការ​យក​ចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម, វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និង​បុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន។

ឯកឧត្តម បណ្ឌិត លើកឡើងថា ការរីកលូតលាស់នេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង​កិច្ច​ដំណើរ​ការ​​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសហគមន៍ ជាពិសេសបានផ្តល់​ឱកាស​ការងារ​ជា​ច្រើន​ដល់ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់មូលដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ។

ឯកឧត្តម បណ្ឌិត បន្តថា ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិក-និយោជិតកម្ពុជា រហូតដល់ទៅ ៩៨% និងបាន​ដាក់​លក់ ផលិតផល ក្នុងស្រុករហូតដល់ទៅ ៩០%។

ការណ៍នេះ គឺជាការផ្តល់នូវឱកាសការងារ និងការ​លើក​កម្ពស់ សមត្ថភាព ជំនាញ ដល់ប្រជាពលរដ្ឋ រួមទាំងប្រាក់ចំណូល និងជាការគាំទ្រដល់​ដំណើរការ​អាជីវកម្ម ជាពិសេសការ បើកឱកាស ឱ្យផលិតករក្នុងស្រុកអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារ និង​បន្ត​អភិវឌ្ឍ​ខ្លួន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈស្ថានភាពអំណោយផលនៃសុខសន្តិភាព ប្រជាពលរដ្ឋ ដែលជាវិនិយោគិន, ធុរជន, អាជីវករ និងពាណិជ្ជករទាំង ក្នុងស្រុក និងក្រៅប្រទេស អាច​ផ្តោត​ការ​យកចិត្ត ទុកដាក់ចំពោះគម្រោង ឬសកម្មភាពវិនិយោគ, ធុរកិច្ច, អាជីវកម្ម និង​ពាណិជ្ជកម្ម​របស់​ខ្លួន ប្រកបដោយជំនឿ ទុកចិត្ត និងសុខុមាលភាពផ្លូវចិត្ត នឹងនរដោយគ្មានការព្រួយបារម្ភ ៕


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm