អង្គការសហប្រជាជាតិបានដកអ៊ីរ៉ង់ចេញពីគណៈកម្មការសិទ្ធិស្រ្តីជុំវិញការបង្ក្រាបការតវ៉ា

2022/12/15 04:29:17 pm        391

UN៖ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ បាន​បោះឆ្នោត​ដក​អ៊ីរ៉ង់​ចេញពី​គណៈកម្មការ​សិទ្ធិ​ស្ត្រី ក្រោយ​យុទ្ធនាការ​ចម្រុះ​ដោយ​សហរដ្ឋអាមេរិក ​ជុំវិញ​ការបង្ក្រាប​ដ៏​សាហាវ​របស់​ទីក្រុង​តេ​អេ​រ៉ង់លើ​ការតវ៉ា​ដឹកនាំ​ដោយ​ក្រុម​ស្ត្រី​។

​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​អ៊ីរ៉ង់ បាន​អបអរសាទរ​ការដក​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​ ចេញពី​គណៈ​កម្មការ​ស្ថានភាព​ស្ត្រី​របស់​អង្គការសហប្រជាជាតិ (UNCSW) សម្រាប់​អាណត្តិ​ឆ្នាំ​២០២២ ​ដល់​២០២៦ របស់ខ្លួន​។ ​សំឡេង​ភាគច្រើន​ត្រូវការ​ជា​ចាំបាច់​ដើម្បី​អនុម័ត​លើ​ចំណាត់ការ ដែល​ត្រូវ​បានស្នើ​ដោយ​សហរដ្ឋអាមេរិក ត្រូវបាន​ជំទាស់​ដោយ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់មានរុស្ស៊ី​ និងចិន និង​ក្លាយជា​ជ័យជម្នះ​ខាង​ផ្នែក​ការទូត​សម្រាប់​ទីក្រុង Washington​។​ ​សមាជិក​ចំនួន​២៩ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សកម្ម​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​ (ECOSOC) បាន​បោះឆ្នោត​គាំទ្រ, ៨​ប្រទេស​បាន​បោះឆ្នោត​ប្រឆាំង​ និង ​១៧​ប្រទេស​បោះឆ្នោត​អនុបវាទ​។

​ប្រទេស​អ៊ីរ៉ង់ត្រូវបាន​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់​ដោយសារ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ចាប់តាំងពី​ករណី​ស្លាប់​ស្ត្រី​វ័យក្មេងវ័យ ​២២​ឆ្នាំ នាង Masha Amini កាលពី​ថ្ងៃទី​១៦ ​ខែកញ្ញាអំឡុង​ឃាត់ខ្លួន ជា​ស្ត្រី​ជនជាតិ​ឃឺ​ដ​អ៊ីរ៉ង់​ម្នាក់​ដែល​បាន​ចាប់ខ្លួន​ពីបទ​បំពាន​ច្បាប់​ស្លៀកពាក់​ សម្រាប់​ស្ត្រី​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​។ ​ចាប់តាំងពី​ពេលនោះ​មក ក្រុម​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​រាប់ពាន់នាក់​ក្នុងការ​បង្ក្រាប លើ​អ្វីដែល​ពួកគេ​ចាត់ទុកជា​កុបកម្ម និង​បាន​កាត់ទោស​ប្រហារជីវិត​យ៉ាងហោចណាស់​ ១១​នាក់ជាប់​ពាក់ព័ន្ធ​ករណី​តវ៉ា​នានា​ទូទាំងប្រទេស​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm