ក្រុម​ Impunity KH ​នាំមក​នូវ​ក្ដីសង្ឃឹម​សម្រាប់​ស៊ី​ហ្គេម ក្រោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​

2022/12/15 05:16:44 pm        115

​អេឡិចត្រូនិក៖ ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុជា​ Impunity KH ​បាន​ក្លាយជា​ក្ដីសង្ឃឹម​ថ្មី​មួយ​សម្រាប់​សហព័ន្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយ​សំរឹទ្ធលើកដំបូង នៅក្នុង​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជើងឯក​ពិភពលោកលើក​ទី​១៤ (14TH IESF World Esport Championship) ​ឆ្នាំ​២០២២ កាលពី​សប្ដាហ៍​កន្លងទៅ។​

​លោក លន់​  ​សា​មា​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិបានធ្វើ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ចំណាយពេល​ជាង ១​សប្ដាហ៍ ទើប​រកឃើញ​ក្រុម​ជ័យលាភី។ ចំពោះ​ការប្រកួតគឺ​ចែក​ចេគ​ជា​ ៦​វិញ្ញាសារួមមាន​វិញ្ញាសា​ eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang ​និង​ PUBG Mobile ​ដែលមាន​អត្ត​ព​លិ​ក​អេឡិចត្រូនិក​មកពី​ទូទាំង​ពិភព​លោក​ជាង ៧០០​នាក់​ចូលរួម​មកពី ១០៧​ប្រទេស ក្នុងនោះ​ក៏មាន​វត្តមាន​ក្រុម​តំណាង​កម្ពុជា ១​ក្រុម​ដែរគឺ​ក្រុម​ Impunity KH ​ដែល​ប្រកួត​វិញ្ញាសា​ Mobile Legends: Bang Bang។​

​ជា​លទ្ធផល​ការប្រកួត ក្រុម​ Impunity KH ​របស់​កម្ពុជាបាន​ឆ្លងកាត់ ៤​ប្រកួតគឺ​ឈ្នះ ២​ប្រកួត និង​ចាញ់ ២​ប្រកួតក្នុងនោះ​ប្រកួត​ទី​១ ក្រុម​កម្ពុជាឈ្នះ​ក្រុម​ជម្រើសជាតិ​ណា​មី​ប៊ី ២-០, ​ប្រកួត​ទី​២ ឈ្នះ​ក្រុម​ម៉ាឡេស៊ី ២-១ ប៉ុន្តែ​ចាញ់​ឥណ្ឌូនេស៊ី ២-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្រិត​ខ្ពស់ និង​ចាញ់​ហ្វីលីពីន ២-០ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្រិត​ទាប ដែល​នាំ​ឲ្យ​ក្រុម​កម្ពុជាទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ឬ​មេដាយ​សំរឹទ្ធ អម​ប្រាក់រង្វាន់ ២​ម៉ឺន​ដុល្លារ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ីឈ្នះ​មេដាយមាស អម​ប្រាក់រង្វាន់ ៥​ម៉ឺន​ដុល្លារ និង​ក្រុម​ហ្វីលីពីនឈ្នះ​មេដាយប្រាក់ អម​ប្រាក់រង្វាន់ ៣​ម៉ឺន​ដុល្លារ។​

​អគ្គលេខាធិការ​សហព័ន្ធបាន​បន្ដថា ទោះបី​ក្រុម​កម្ពុជាទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ តែ​សមិទ្ធផល​នេះស្ដែង​ឲ្យ​ឃើញ​ភាព​រីកចម្រើន​របស់​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជាលើ​វិញ្ញាសា​ Mobile Legends: Bang Bang​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេងសម្រាប់​សហព័ន្ធក្នុង​រយៈពេល ៤-៥​ឆ្នាំ​ចុងក្រោយ ដែល​ក្រុមកីឡា​អេឡិចត្រូនិកក​ម្ពុ​ជាដណ្ដើមបាន​មេដាយ​សំរឹទ្ធ​កម្រិត​ពិភពលោក​ផ្លូវ​លើកដំបូង ហើយក៏​ជា​ក្ដីសង្ឃឹម​សម្រាប់​សហព័ន្ធ ក៏ដូចជា​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជា សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ និង​ប្រជែង​មេដាយនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm