ក្រុម​ការពារ​ជើងឯក​បារាំង​បញ្ចប់​ដំណើរ​ផ្សេង​ព្រេង​របស់​ម៉ា​រ៉ុ​ក​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជួប​អា​ហ្ស​ង់​ទីន

2022/12/15 05:41:29 pm        103

​បាល់ទាត់៖ ​ក្រុម​ការពារ​តំណែង​ជើងឯក​បារាំង​ បានបញ្ចប់​ដំណើរ​ផ្សេង​ព្រេង​របស់​ម៉ា​រ៉ុ​កក្រោយ​ជ័យជំនះ ២-០ ដើម្បី​ឡើង​វគ្គផ្តាច់ព្រ័ត្រ World Cup ថ្ងៃអាទិត្យ​នេះ​ជួប​អា​ហ្ស​ង់​ទីន​។

​​ក្រុម​អាហ្វ្រិក​ដំបូង​ដែល​បាន​ឡើងមក​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ចាប់ផ្តើម​ការប្រកួត​ដោយ​ត្រូវបាន​បារាំង​នាំមុខ​តាំងពី​ដើមទី​នាទី​ទី៥ ដោយ​ខ្សែការពារ Theo Hernandez​។ ​​បារាំង​ដែលមាន​បទពិសោធន៍​ពេញលេញ​លើ​ឆាក​អន្តរជាតិ ជាពិសេស​នៅ World Cup បាន​គ្រប់គ្រង​ស្ថាន​ការណ៍​ទាំងស្រុង ​បើទោះបី​ម៉ា​រ៉ុ​ក​ព្យាយាម​វាយ​សម្រុក​ និង​គ្រប់គ្រង​បាល់ ៦១% លើ​បារាំង​។ ​​ឱកាស​ស៊ុត ១៣លើក​របស់​ម៉ា​រ៉ុ​ក​ចំ​គោល ៣លើក​តែ​មិន​សម្រេច​ឡើយ​ ខណៈ​បារាំង​មានឱកាស​ស៊ុត ១៤លើក​ចំ​គោលដៅ ៣ និង​សម្រេច​ទី​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី៧៩ ដោយ​កីឡាករ​បម្រុង Randal Kolo Muani​។

​​បារាំង​នៅពេលនេះ​នៅ​ខ្វះ​តែមួយ​ជំ​ហ៊ាន​ទៀត​ប៉ុណ្ណោះ ក្នុងការ​ក្លាយជា​ក្រុម​ដំបូង​ដែល​អាច​ការពារ​ជើងឯក World Cup បាន​ក្នុង​រយៈពេល ៦០ឆ្នាំ​បន្ទាប់ពី​ប្រេ​ស៊ី​ល​ដែល​ធ្វើបាន​ពីរលើក​ជាប់​គ្នា​នៅ​ឆ្នាំ១៩៥៨ និង ១៩៦២​។ ​​វគ្គ​ផ្តាច់ព្រ័ត្រ​បារាំង​នឹងត្រូវ​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​នៅ​កីឡដ្ឋាន Lusail ថ្ងៃអាទិត្យ​នេះ និង​ជា​ជំនួប​សងសឹក​សម្រាប់​អា​ហ្ស​ង់​ទីន​ដែល​ធ្លាប់​ចាញ់​បារាំង ៤-៣ កាលពី​បួន​ឆ្នាំមុន​នៅ​រុស្ស៊ី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm