អង្គការ​សុខភាព​ពិភពលោក​និយាយថា ការ​ហក់​ឡើង​ករណី​ឆ្លង​វីរុស Covid-19 នៅ​ចិនដោយសារ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​

2022/12/15 05:47:41 pm        241

​WHO៖ នាយក​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការឆ្លង​វីរុស ​COVID-19 កំពុង​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស មុនពេល​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ ក្នុង​ការដក​គោល​នយោបាយ​រឹតត្បិត​ការឆ្លង​វីរុស ឬ "zero-COVID" ដោយ​លើកឡើងថា ផ្ទុយទៅវិញ​ការ​ដក​នេះ​ បែរ​ជា​បណ្ដាល​ឲ្យ​មាន​ករណី​ឆ្លង​កើនឡើង​ទៅវិញ​។

​ការអត្ថាធិប្បាយ​ដោយនាយក​គ្រាអាសន្ន​សុខភាព​សាធារណៈ​ របស់​អង្គការ​សុខភាព​ពិភពលោក លោក Mike Ryan មាន​ឡើង ខណៈ​លោក​បាន​ព្រមាន​ពី​ភាព​ចាំបាច់​ក្នុងការ​បង្កើន​ការចាក់​វ៉ាក់សាំង​ នៅក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​២ ​របស់​ពិភពលោក​មួយ​នេះ​។ ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន លោក​បាន​និយាយថា វីរុស​នេះកំពុង​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​នេះ មុនពេល​ការដក​វិធានការ​រឹតត្បិត​ការចម្លង​វីរុស​នេះ​ទៅទៀត​។​

​លោកថា វីរុស​នេះបាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ​ព្រោះ​ខ្ញុំ​ជឿថា ​វិធានការ​គ្រប់គ្រង​វីរុស​នេះ​ដោយ​ខ្លួនឯង​ពុំមាន​ប្រសិទ្ធភាព​បញ្ឈប់​ជំងឺ​នេះ​បានទេ។ ​ហើយ​ខ្ញុំ​ជឿថា ប្រទេស​ចិនបានសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​ថា ចំណាត់ការ​នេះ លែង​ជា​ជម្រើស​ល្អ​បំផុត​ទៀតហើយ​។ គួររម្លឹកថា ទីក្រុង​ប៉េកាំង​បាន​បោះបង់ចោល​គោលនយោបាយ​គ្មាន​វីរុស ឬ "zero-COVID ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​ចិន Xi Jinping នៅ​ខែ​នេះ បន្ទាប់ពី​ការតវ៉ា​ដ៏​រំជើបរំជួល​ប្រឆាំងនឹង​វិធានការ​រឹតត្បិត​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm