ជម្រើសជាតិ​កង់​ទាំងអស់​នឹង​ចូល​ប្រកួត​ជើងឯក​ជាតិ ដើម្បី​បង្កើន​លក្ខណៈពិសេស​ត្រៀម​ស៊ី​ហ្គេម​

2022/12/15 06:12:28 pm        79

​កង់គួក៖ ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កង់​គួ​ក និង​កង់​ភ្នំ​ទាំងអស់​សរុប ១២​នាក់​នឹង​ចូលរួម​ប្រកួត​កីឡា​ទោចក្រយានជើងឯក​ថ្នាក់ជាតិនា​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​បាន​ខ្ពស់ ក៏ដូចជា​ស្គាល់​ស្ថានភាព​ផ្លូវ​ប្រកួត​កាន់តែច្បាស់ ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​បញ្ជាក់ថា ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះគ្រោង​ធ្វើការ​ប្រកួត​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​សៀមរាបគឺ​សហព័ន្ធ​បាន​ត្រៀមខ្លួន​រួចរាល់ និង​យកចិត្តទុក ដាក់​ខ្ពស់​បំផុត ដោយ​ផ្តល់​ឱកាស​ដល់​ក្រុម​ជម្រើស​ជាតិ​របស់ខ្លួនទាំង ១២​នាក់ក្នុង​នោះ​មាន​កីឡាករ ​៨​នាក់ និង​កីឡា​ការិនី ៤​នាក់ចូលរួម​ប្រកួតប្រជែង​មេដាយ​ជាមួយ​កីឡាករ​-​កីឡា​ការិនី​មកពី​បណ្តា​ក្លិប​ផ្សេងៗ ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​បំផុតនៃ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​នេះ។​ ​សម្រាប់​ការរៀបចំ​ផ្លូវ​ប្រកួត​ទាំង​ផ្នែក​កង់​គួ​ក និង​កង់​ភ្នំនៅ​ខេត្តសៀមរាបក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់ជាតិនេះ គឺជា​ផ្លូវ​ដែល​រៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ កាលពីពេល​កន្លងទៅ​ថ្មីៗ ហើយ ក៏​ជា​ផ្លូវ​ប្រកួត​សម្រាប់​គោលដៅ​ស៊ី​ហ្គេម ២០២៣ ដូចគ្នា។

ដូច្នេះ​ក្រុម​ជម្រើសជាតិ​ទាំង ១២​នាក់ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​ជាប់​ជាប្រចាំនៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នឹង​ត្រៀម​ចូលរួម​ប្រកួតទាំងអស់គ្នា​តែម្តង ដើម្បី​បាន​វាស់​ស្ទង់​បន្ថែម​នូវ​កម្រិត​សមត្ថភាព សិទ្ធ​ផលដែល​បាន​ហ្វឹកហាត់​កន្លងមក។​ ​យោងតាម​សេចក្តីជូនដំណឹងស្តីពី​ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ កាលពី​ថ្មីៗ សម្រាប់​វិញ្ញាសា​ប្រកួត​ប្រភេទ​កង់​គួ​ករួមមាន​៖ ១. កង់​គួ​ក​បុរស​ថា្ន​ល​, ២. កង់​គួ​ក​បុរស​ឈុត​ធំ និង​៣. កង់​គួ​ក​បុរស។ រីឯ​ប្រភេទ​កង់​ភ្នំរួមមាន ១. កង់​ភ្នំ​បុរស​ថ្នាល​, ២. កង់​ភ្នំ​បុរស​ឈុត​ធំ​, ៣. កង់​ភ្នំ​នារី និង​៤. កង់​ភ្នំ​បុរស។ សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះនឹងត្រូវ​បញ្ចប់​នា​ថ្ងៃទី​១៩ ខែធ្នូ​ខាងមុខនៅ​ទីស្នាក់ការ​សហព័ន្ធ ស្ថិតនៅ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm