គ្រូនៅកម្ពុជាកំពុងបង្កើនចំណេះដឹងអក្ខកម្មឌីជីថល ដើម្បីយកទៅបង្រៀនសិស្ស និងពលរដ្ឋនៅសហគមន៍

2022/12/15 07:35:14 pm        266

ភ្នំពេញ៖ គ្រូបង្រៀននៅតាមបណ្ដារាជធានី-ខេត្ត រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន កំពុងបង្កើន និងពង្រីកចំណេះដឹងបែបអក្ខកម្មឌីជីថល ដើម្បីយកទៅបង្រៀនបន្តដល់​សិស្សានុសិស្ស​ រួមទាំងប្រជាពលរដ្ឋ ​នៅតាមសហគមន៍ ​ខណៈវិស័យនេះ កំពុងអភិវឌ្ឍន៍​ខ្លាំង​នៅ​លើពិភពលោក ។

ក្នុងវគ្គបណ្ដុះបណ្ដាល ស្តីពីអក្ខកម្មឌីជីថលអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ នេះ លោក ស សុផាណាក់ ប្រធានសម្របសម្រួលផ្នែកបច្ចេកវិទ្យាអប់រំ ​នៃអង្គការខេប ​បានលើកឡើងថា នាប៉ុន្មានឆ្នាំចុង​ក្រោយនេះ​ រាជរដ្ឋាភិបាលកម្ពុជា ​មានការយកចិត្តដាក់ខ្លាំងទៅវិស័យឌីជីថល​ ក៏ដូចជាបានជំរុញ និង​អំពាវនាវដល់ស្ថា ប័នរដ្ឋ​ និងអង្គការដៃគូ ​ជួយពង្រីកចំណេះដឹងឌីជីថល ឲ្យមានការទទួល​បាន​យ៉ាង​ទូលំទូលាយ ។

លោក បានបន្តថា ទន្ទឹមនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ទើបអង្គការខេប និងដៃគូ បានរៀប ចំវគ្គនេះឡើង ដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់គ្រូបង្រៀន​ និងបុគ្គលិកអង្គការមួយចំនួន ពាក់ព័ន្ធ​នឹងអក្ខកម្មឌីជីថល ​អក្ខកម្មព័ត៌មាន ​ដើម្បីឲ្យពួកគាត់យកទៅបង្រៀនបន្តដល់សិស្ស និងពលរដ្ឋ​នៅតាមសហគមន៍ ឲ្យចេះប្រើប្រាស់បច្ចេកវិទ្យានេះ ​និងចេះថ្លឹងថ្លែងព័ត៌មាន ដែលត្រូវបាន​បង្ហោះ​លើប្រព័ន្ធឌីជីថល មុននឹងចែកចាយបន្ត ។

ក្នុងនាមជាអង្គការដៃគូលើការងារអភិវឌ្ឍវិស័យអប់រំ លោក ស សុផាណាក់ ​បានបង្ហាញការគាំទ្រ ដល់ក្រសួងអប់រំ យុវជន និងកីឡា ចំពោះការបង្រៀនសិស្សតាមអនឡាញ ពិសេសនៅអំឡុង​ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដែលមានការថតជាវីដេអូផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល​ជា​ដើមនោះ ខណៈអង្គការខេប ក៏បានចូលរួមក្នុងការងារនេះមួយចំនួនផងដែរ ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦​ ខែធ្នូ នេះ​ ដែលរៀបចំដោយ អង្គការខេប ​សហការជាមួយមូលនិធិអាស៊ាន គាំទ្រដោយ Google​ ហើយវគ្គបណ្ដុះបណ្ដាលនេះ មិនមែន​ នៅតែកម្ពុជាមួយប៉ុណ្ណោះទេ ​គឺធ្វើនៅគ្រប់ប្រទេសជាសមាជិកអាស៊ាន ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm