ក្រសួងសេដ្ឋកិច្ច៖ ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែមានចីរភាព និងហានិភ័យកម្រិតទាប

2022/12/15 07:40:30 pm        341

ភ្នំពេញ៖ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ រួមបញ្ចូល​ទាំង​បំណុល​មរតក​កម្ពុជា មាន​សន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក​ ដែល​ឆ្លុះបញ្ចាំង​ថា ស្ថានភាពបំណុលសាធារណៈកម្ពុជា ​នៅតែមានចីរភាព​ និងហានិភ័យកម្រិតទាប។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ ​រួមបញ្ចូល​ទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ​ ៩.៤៦ប៊ីលានដុល្លារ ​ជាបំណុលសាធារណៈក្រៅប្រទេស ដែល​ស្មើ ៩៩.៨៩% និង១០.១៥លានដុល្លារ ឬប្រមាណ ០.១១% ជាបំណុល​សាធារណៈក្នុងប្រទេស។

គិតចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀង​ឥណទាន​សម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា ចំនួន ១ ២១៧.៩០ ​លានដុល្លារអាមេរិក​ ស្មើនឹង ៩៤៩. ៨៣ លានដុល្លារអេសដេអ៊ែរ ឬស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨% និងពហុភាគី មានប្រមាណ ៣២%។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺ​សម្រាប់បំពេញ​តម្រូវការហិរញ្ញប្បទាន ​ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួម​ចំណែក​ទ្រទ្រង់​ចីរភាពនៃកំណើនរយៈពេលវែង​ និងបង្កើនផលិតភាពសេដ្ឋកិច្ច ​ឬផលិតភាពផលិតកម្ម។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា​ លទ្ធផលបឋម​នៃការវិភាគចីរភាពបំណុល រហូត​ដល់​ដំណាច់ឆ្នាំ២០២២ បង្ហាញថា ​បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីក​រាល​ដាល​នៃការវិបត្តិជំងឺកូវីដ១៩​ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ​នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល​គឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ​ដោយរាល់សូចនាករបំណុលគន្លឹះៗ​ទាំង​អស់សុទ្ធតែ ស្ថិតក្រោអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស​ មានត្រឹមកម្រិត ២៤.៩% ​ធៀបនឹងអនុបាតគោល ៤០%។

ក្នុងរយៈពេល៩ខែ​ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុល ​ជូនដៃគូអភិវឌ្ឍន៍ចំនួន ៤០៤.៥៧​លាន​ដុល្លារអាមេរិក កើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ​សម្រាប់ក្របខណ្ឌទ្វេភាគីចំនួន​ ៣១១.៦៧លានដុល្លារអាមេរិក និងពហុភាគីចំនួ ៩២.៩០លានដុល្លារអាមេរិក។

សូមបញ្ជាក់ផងដែរ​ ក្នុងចំណោមបំណុលសាធារណៈ សរុប ៩.៤៧ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ​កម្ពុជាជំពាក់ចិនចំនួន ៤១%, ជប៉ុន ១០%, កូរ៉េ​ ៥%, បារាំង ៥%, ​បំណុលមរតក មានចំនួន ៧% , ADB ២០%, ​ធនាគារពិភពលោក ៩% ​និងពហុភាគីផ្សេងទៀត៕អត្ថបទ វណ្ណៈ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm