ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ គាំទ្រកម្មវិធីអន្តរកម្មថាមពលរបស់កម្ពុជា

2022/12/15 07:52:09 pm        412

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែល​រួមបញ្ចូល​កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ និងការវិនិយោគ​គម្រោង​ចំនួន ​២៣លានដុល្លារ​ដើម្បីគាំទ្រ​អន្តរកម្មថាមពលរបស់​ប្រទេសកម្ពុជា។

កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោល​នយោបាយ​ដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា​ដែលនឹងត្រូវបានផ្តល់​ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន៤០លានដុល្លារពីធនធានសម្បទានរបស់ ADB និង​ប្រាក់កម្ចីចំនួន ១០លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយ​នៃហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន (ACGF)។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញ​ផ្សាយ​នៅថ្ងៃទី ១៥ខែធ្នូនេះ។

ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣លាន​ដុល្លារ​នោះ ​កម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជា​របស់​មូលនិធិវិនិយោគអាកាសធាតុ នឹង​ផ្តល់ប្រាក់កម្ចីចំនួន៦លានដុល្លារ និងជំនួយចំនួន​៥លានដុល្លារ​ដែលជាហិរញ្ញប្បទាន​អាកាស​ធាតុ។ មូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចី​ចំនួន​១២លានដុល្លារតាមរយៈកម្មវិធី​ការស្តា​ឡើងវិញ​បៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ ចំពោះថវិកា​ទាំងអស់​នឹងត្រូវគ្រប់គ្រងដោយ ADB។

កម្មវិធីនេះ គាំទ្ររបៀបវារៈនៃអន្តរកម្មរថាមពលរបស់​រាជរដ្ឋាភិបាលកម្ពុជា​ដើម្បី​បង្កើន​ថាមពលក​កើតឡើងវិញនិងប្រសិទ្ធភាពថាមពលនិងផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។

គម្រោងនេះ ​បង្កើតការធ្វើផែនការ និងបទបញ្ញាតិ្តដោយប្រើ​ទិន្នន័យ​សម្រាប់ប្រព័ន្ធថាមពល​ដើម្បី​បង្កើន​ភាពបត់បែននិងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់​ការធ្វើផែន​ការ​យុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ។

កម្មវិធីនេះបង្កើតឡើងផ្អែកលើជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុង​មានសកម្មភាព។ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់​ប្រទេស​ត្រូវបានជំរុញដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ​ ADB ក្នុងឆ្នាំ២០១៦។

ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ​ថាមពលពន្លឺ​ព្រះអាទិត្យ​និង​ដាក់ឱ្យដំណើរការសួនថាមពលពន្លឺព្រះអាទិត្យ​ដំបូងបង្អស់របស់​ប្រទេសកម្ពុជា​ដែល​មានសមត្ថភាព ១០០ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះអាទិត្យមានកម្រិតទាបបំផុតនៅក្នុងតំបន់នាពេលនោះ។

កាលពីដើមឆ្នាំនេះរាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ២ ជីហ្គាវ៉ាត់​ ជាមួយនឹងថ្មផ្ទុកដែលត្រូវបានគាំទ្រដោយADB ផងដែរ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm