សប្បុរសជនពីរក្រុមផ្សេងគ្នា ជូនអំណោយដល់កាកបាទក្រហមចំថ្ងៃខួបចម្រើនជន្មាយុសម្តេចប្រធាន

2022/12/15 08:57:49 pm        576

ភ្នំពេញ៖ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា មានសប្បុរសជនពីរក្រុមផ្សេងគ្នា បាននាំយកអំណោយជូនដល់ កាកបាទ​ក្រហមកម្ពុជា រួមមាន៖ ទី១សិប្បកម្ម វីភី ផ្ទះចល័ត អង្ករចំនួន៥តោន ត្រីខ៧៥កេស, ទី២ក្រុមហ៊ុន ស្តារីត (ខេមបូឌា) ឯ.ក កាបូបស្ពាយ ចំនួន ៨០០ កាបូប ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ធ្វើសកម្មភាពមនុស្សធម៌តាមតម្រូវការ។

ក្នុងឱកាសទទួលជួបសវនាការនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់​សិប្បកម្ម វីភី ផ្ទះចល័ត និងក្រុមហ៊ុនស្តារីត(ខេមបូឌា) ឯ.ក ដែលបានបរិច្ចាគអំណោយទាំង​នេះ ដល់កាកបាទក្រហមកម្ពុជា ​សម្រាប់ទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅ​ក្នុង​ប្រទេសកម្ពុជា។

លោកជំទាវបន្តថា អំណោយក្នុងថ្ងៃនេះ ជាអំណោយដ៏ពិសេសថ្លៃថ្លាណាស់ គឺចំថ្ងៃខួបចម្រើន​ជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ​ហើយអំណោយទាំងនេះ កាក​បាទក្រហមកម្ពុជា ថ្នាក់កណ្តាល និងយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលត្រូវការជំនួយ​ជា​ចាំបាច់នាពេលឆាប់ៗខាងមុខនេះ។

សប្បុរសជនទាំងពីរក្រុមខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា​ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ពួកគាត់ បានចូលរួមចែករំលែកការងារមនុស្សធម៌ជាមួយប្រជាជនកម្ពុជា ​និងសូមកោតសសើរយ៉ាងខ្លាំងក្លា ចំពោះ​កាកបាទក្រហមកម្ពុជា ​ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង មានស្នា​មញញឹម​ពេញចិត្ត​យ៉ាងខ្លាំង ក្នុងការជួយទៅដល់ពួកគាត់ ​ដែលត្រូវការជំនួយជាចាំបាច់ក្នុងជីវភាពគ្រួសារ ទីណាមានទុក្ខលំបាក ​ទីនោះមានកាកបាទក្រហមកម្ពុជា។

នៅចំពោះមុខ សប្បុរសទាំងពីរក្រុមខាងលើនេះបានសន្យាថា ​នៅពេលបន្តបន្ទាប់ទៀត ក្រុមការងារ​និងចូលរួម បរិច្ចាគអំណោយមនុស្សធម៌ជាមួយ ​កាកបាទក្រហមកម្ពុជា ​ជាបន្តបន្ទាប់ទៀត ដើម្បីជា​ការរួមចំណែក ជួយទៅដល់ប្រជាពលរដ្ឋ ដែលជីវភាពខ្សត់ខ្សោយនៅក្នុងសង្គម។

ចុងបញ្ជប់ក្នុងឱកាសខួបចម្រើនជន្មាយុ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សប្បុរសជនទាំងពីរ​ក្រុមខាង​លើ សូមបួងសួងដល់គុណបារមី​ ទេវតាគ្រប់ព្រះអង្គ ​គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុ​ស័ក្ដិសិទ្ធិ​នានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទាន ​ប្រោះព្រំនូវទឹកអម្រឹត ​ប្រសិទ្ធពរជ័យ សិរីមង្គល​ មហាប្រសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមបានប្រកបតែ ​នឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ និងសូមសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងភារកិច្ច​ដ៏​ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ ​មាតុភូមិ ​និងប្រជាជន ​នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕

អត្ថបទ៖ សំ ងីម


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        102
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm