ប្រទេស​ចិន​ដក​មន្ត្រី​ស្ថាន​កុងស៊ុល ៦​នាក់​ចេញពី​ចក្រភព​អង់គ្លេស ក្រោយ​មានការ​តវ៉ា

2022/12/15 09:42:25 pm        519

​អង់គ្លេស៖ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​និយាយថា ប្រទេស​ចិន​បាន​ដក​មន្ត្រី​ចំនួន ៦នាក់​ចេញពី​ចក្រភព​អង់​គ្លេស រួមមាន​ទាំង​អគ្គ​កុងស៊ុល​ម្នាក់ដែល​នគរបាល​ចង់​សាកសួរ​ ជុំវិញ​អំពើហិង្សា​លើ​ក្រុមបាតុករ​នៅ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Manchester កាលពី​ខែតុលា​។​

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសលោក James Cleverly បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ចិន​បាន​ដក​មន្ត្រី​ដែល​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិហេតុ​កាលពី​ខែតុលា ដែល​បាតុករ​ម្នាក់​ទំនងជា​ត្រូវបាន​ទាញ​ចូលទៅ​ខាងក្នុង​បរិវេណ​ស្ថាន​កុងស៊ុល​ចិន និង​ត្រូវបាន​វាយដំ​។ ​​ឧបទ្ទវ​ហេតុនេះបាន​កើតឡើង ​អំឡុងពេល​មានការ​ប៉ះទង្គិច​គ្នា​នៅក្នុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល ជា​កន្លែង​ដែល​បដា និង​ផ្ទាំង​ពាក្យ​សរសេរ​ប្រឆាំង​បក្សកុម្មុយនិស្ត​ចិន​ដែល​កំពុង​កាន់អំណាច និង​ប្រឆាំង​ប្រធានាធិបតីលោក Xi Jinping ត្រូវបាន​គេ​មើលឃើញ​។​

​លោក Cleverly បាន​និយាយថា មន្ត្រីការទូត​ចំនួន ​៦​នាក់​ត្រូវ​បានស្នើ​សុំឱ្យ​លើកលែង​អភ័យឯកសិទ្ធិ​ការទូត​របស់​ពួកគេ ជា​ផ្នែក​មួយ​នៃ​ការសាកសួរ​ដោយ​នគរបាល​ទីក្រុង Greater Manchester ដោយ​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​ពេលនេះ​ប្រទេស​ចិន​បាន​ដក​មន្ត្រី​ទាំងនោះរួមទាំង​អគ្គ​កុងស៊ុល​។​ ​ស្ថានទូត​ចិនក្នុង​ចក្រភព​អង់គ្លេសនិយាយ​លើ​គេហទំព័រ​របស់ខ្លួន​ថា អគ្គ​កុងស៊ុល​ក្នុង​ទីក្រុង Manchester បានបញ្ចប់​អាណត្តិ​របស់លោក ហើយ​ត្រូវ​ត្រលប់មកប្រទេស​ចិន​វិញ ដែល​នេះ​ជាការ​ប្តូរ​វេន​ធម្មតា​របស់​មន្ត្រី​កុងស៊ុល​ចិន៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm