ក្រសួងចំនួន២រួមគ្នាសហការយកវិស័យទេសចរណ៍ជាទីផ្សាររបស់កសិករ និងអ្នកផលិតនានា

2022/12/15 10:05:22 pm        590

ភ្នំពេញ៖ ក្រសួងចំនួន២រួមមាន៖ ក្រសួងទេសចរណ៍ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរួមគ្នាអភិវឌ្ឍន៍​វិស័យទេសចរណ៍​ និងយកវិស័យទេសចរណ៍ ជាទីផ្សារសំខាន់​មួយទៀត​របស់កសិករ ​និងបណ្តាអ្នកផលិតនានា ដែលត្រូវរួមគ្នាជំរុញបង្កើនការផលិត​ផលិត​ផលនានា ដើម្បី​ផ្គត់ផ្គង់​ភ្ញៀវទេសចរក្នុងស្រុក និងការនាំចេញនៅនឹងកន្លែង ។

បើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ បាន​ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែធ្នូនេះថា ​បច្ចុប្បន្ន​ក្រសួងកសិកម្ម កំពុងសហការ​ជាមួយ​ក្រសួងទេសចរណ៍ ​និងស្ថាប័នពាក់ព័ន្ធនានាទៀត​ដើម្បីជំរុញកសិករ​ និងបណ្តាអ្នកផលិត ឲ្យ​បង្កើន​ការផលិត ​ហើយក្រសួងកសិកម្មគាំទ្រ​ការផលិតផលកសិកម្មទាំងឡាយ​ណាដែលមាន​តម្លៃ​សមរម្យ​អាចទទួលយកបាន ​និងធានាការផ្តល់នូវសន្តិសុខស្បៀង និង ​អាហារូបត្ថម្ភ សម្រាប់​ពលរដ្ឋក្នុង​ស្រុក​ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្នា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងថា​ ជាក់ស្តែងការងារនេះ យើងបាន​ធ្វើតាំង​ពីយូរមកហើយ ​ហើយសម្តេចតេជោ នាយករដ្ឋមន្ត្រី​ គឺបានជំរុញឲ្យក្រសួង​ទាំង​ពីរខិតខំ​ធ្វើបន្ថែម​ទៀត​ដើម្បីធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍ក្លាយជាទីផ្សាររបស់កសិករ និងអ្នក​ផលិត​ផលិតផល​នានាទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ​នៅវិស័យទេសចរណ៍បច្ចុប្បន្ន បានបង្កើនមុខរបរជូនប្រជាពលរដ្ឋ​ក្នុង​ស្រុកបានប្រមាណជាង ​២៧០មុខរបរ ​ហើយ​វារួម​ចំណែកដ៏សំខាន់​ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច​កម្ពុជា ​ប្រជាពលរដ្ឋមានការរីកចំរើន។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍បើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បានអំពាវនាវឲ្យវិស័យទេសចរណ៍​ទាំង​មូលក្លាយជាទីផ្សាររបស់កសិករ និង​អ្នកផលិតនានា ខណៈទេសចរក្នុងស្រុកចេញដើរកម្សាន្ត​នៅក្នុងឆ្នា២០២២នេះ មានកំណើន​ប្រមាណជាង ១០លាននាក់​ និងទេសចរអន្តរជាតិ​ នឹងមានកើនរហូតដល់ ២លាននាក់ ហើយ​ទេសចរ​អន្តរជាតិ នឹងមានកំណើនដល់៦ទៅ៧លាននាក់ នៅឆ្នាំបន្តបន្ទាប់ទៀតនេះ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm