វិមាន​ក្រឹម​ឡាំង​និយាយថា ប្រព័ន្ធ​មី​ស៊ី​ល Patriot នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់​នៅ​អ៊ុយ​ក្រែ​ន

2022/12/15 10:14:09 pm        610

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​ (Patriot) នឹង​ក្លាយជា​គោលដៅ​ស្របច្បាប់ប្រសិនបើ​ត្រូវបាន​បញ្ជូន​ទៅកាន់​អ៊ុយ​ក្រែ​ន ដើម្បី​ស្ទាក់​ចាប់​មី​ស៊ី​ល​រុស្ស៊ី​ដែល​បាញ់​ក្នុង​បំណងបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​របស់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។

​អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​ព្រមាន​សម្ព័ន្ធ​យោធា​ណា​តូ​ចំពោះ​ការផ្តល់​ឲ្យ​ទីក្រុង Kyiv នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot។ វា​ទំនងជា​វិមាន​ក្រឹម​ឡាំង​នឹង​ចាត់ទុក​ចំណាត់ការ​នេះ​ថា​ ជាការ​ធ្វើឲ្យ​ជម្លោះ​កើនឡើង។ ការអត្ថាធិប្បាយ​នេះ​ធ្វើឡើង​នៅពេលដែល​ក្រុង​មូ​ស្គូ​បាន​និយាយថា​ ពុំមាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃបុណ្យ Christmas នោះទេ បន្ទាប់ពី​សង្គ្រាម​ជិត ១០ខែ​នៅ​អ៊ុយ​ក្រែ​ន ទោះបី​មានការ​ដោះលែង​ឈ្លើយសឹក​រាប់សិប​នាក់​ទៀត​បន្ថែមទៀត រួមទាំង​ជនជាតិ​អាមេរិក​ម្នាក់ដែល​បានបង្ហាញ​ទំនាក់ទំនង​មួយចំនួន ​រវាង​ភាគី​ទាំងពីរ​នៅតែមាន​។​

​បច្ចុប្បន្នប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នពុំទាន់​បាន​ចូលរួម​ក្នុង​កិច្ចចរចាដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា ដែល​កំពុងតែ​ផ្ទុះ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​នោះទេ ខណៈ​ទីក្រុង​មូ​ស្គូ​បាន​បាញ់​មី​ស៊ី​ល និង​យាន​ដ្រូ​ន​ទៅលើ​រោងចក្រ​ផលិត​ថាមពល និង​ទឹក​នៅ​ទូទាំងប្រទេស រួមទាំង​រដ្ឋធានី Kyiv។​ អ៊ុយ​ក្រែ​ន​បាន​នឹង​កំពុង​ស្នើ​សុំ​ឱ្យ​សម្ព័ន្ធមិត្ត​ប្រទេស​លោកខាងលិច​របស់ខ្លួន បង្កើន​ប្រព័ន្ធ​ការពារ​ដែនអាកាសបន្ទាប់ពី​ការវាយប្រហារ​របស់​រុស្ស៊ី ដែល​បាន​បង្ខំ​ឱ្យ​មនុស្ស​រាប់លាន​នាក់​រស់នៅ​ដោយ​គ្មាន​អគ្គិសនី ឬ​ថាមពល​កម្តៅ​ប្រើប្រាស់​ក្នុង​រដូវរងា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm