កិច្ចសហការល្អរវាងស្ថាប័នពាក់ព័ន្ធ បានធ្វើឱ្យការប្រមូលចំណូលពន្ធកើនឡើង

2022/12/15 10:15:36 pm        1.0 K

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា កិច្ចសហការល្អរវាងស្ថាប័នពាក់ព័ន្ធ នៃការស៊ើបអង្កេតបទល្មើសពន្ធដារ ​និងការសម្អាតប្រាក់ ​បានពង្រឹងនូវអនុលោមភាពសារពើពន្ធ និង​បានរួមចំណែកធ្វើឱ្យការប្រមូលចំណូលពន្ធ ​មានកំណើនល្អប្រសើរ ​ដោយលើសផែនការ ដែល​កំណត់ដោយច្បាប់ជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ​អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង​សិក្ខា​សាលាស្តីពី “ការស៊ើប អង្កេតបទល្មើសពន្ធដារ ​និងការសម្អាតប្រាក់” នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ នេះថា ​ការ​ផ្ដួចផ្ដើម​ឱ្យមានសិក្ខាសាលានេះឡើង ​គឺដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ លើការស៊ើបអង្កេត​បទល្មើស​ពន្ធដារ ​និងបទល្មើសសម្អាតប្រាក់​ រវាងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធនានា និង​ដើម្បី​អនុវត្តតាម​ផែនការ​សកម្មភាព​របស់​ក្រុមការងារហិរញ្ញវត្ថុ ​ឱ្យកាន់​តែមានប្រសិទ្ធភាពថែមទៀត។

ការរៀបចំសិក្ខាសាលានេះ,​ គឺមានគោលបំណងផ្តល់ការឈ្វេងយល់បន្ថែម ពីបទពិសោធន៍​ជាក់ស្ដែង​ ពាក់ព័ន្ធនឹងការស៊ើប​ អង្កេតបទល្មើសពន្ធដារ ​និងបទល្មើសសម្អាតប្រាក់ ជូនថ្នាក់ដឹកនាំ​អគ្គ​នាយកដ្ឋានពន្ធដារ ​នាយកដ្ឋានថ្នាក់កណ្តាល​ ប្រធានសាខាពន្ធដារ​ខេត្ត-ខណ្ឌ និងមន្ត្រី​ស៊ើបអង្កេត​ទាំងអស់។

កន្លងមកអគ្គនាយកដ្ឋានពន្ធដារ​ បានសហការយ៉ាងល្អ ជាមួយ ​អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា ​អគ្គស្នងការដ្ឋាននគរបាលជាតិ ​អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា អង្គភាព​ប្រឆាំងអំពើពុករលួយ ​ក្រសួងយុត្តិធម៌ ស្ថាប័នអយ្យការ ​និងស្ថាប័នដទៃទៀត ក្នុងការ​ផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត ឆែកឆេរ ឃាត់ខ្លួន នាំខ្លួន​ សួរចម្លើយ​ និង​បញ្ជូន​ទៅអយ្យការ និង​តុលាការ ដើម្បីធ្វើការចោទប្រកាន់ បង្កកទ្រព្យ និងជំនុំជម្រះ​ ចំពោះបទល្មើស ពន្ធដារ រួមទាំង​បទល្មើសសម្អាតប្រាក់ ​សំអាងបទល្មើសពន្ធដាជាដើម។

ជាលទ្ធផល ​កិច្ចសហការល្អរវាងស្ថាប័ននេះ ​បានពង្រឹង​ នូវអនុលោមភាពសារពើពន្ធ និង​បានរួមចំណែកធ្វើឱ្យការប្រមូល​ ចំណូលពន្ធឱ្យមានកំណើន​គួរឱ្យកត់សម្គាល់ ។

ទាក់ទងការស៊ើបអង្កេតបទល្មើសពន្ធដារ ​និងការសម្អាតប្រាក់នេះដែរ មាន​វាគ្មិន​កិត្តិយស​តំណាង​មក​ពីក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ​បានធ្វើ​បទបង្ហាញពីច្បាប់ ​ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ដោយ​បាន​បកស្រាយ​អំពី​បទប្បញ្ញត្តិ​ទូទៅ ​បុគ្គល​រាយការណ៍ វិធាន​ការ​ត្រូវប្រកាន់​យកដោយបុគ្គលរាយការណ៍ ​ស្ថាប័ន​ប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទប្បញ្ញត្តិផ្សេងៗ ​ការបង្កក ​ការឃាត់ទុក​ ការរឹបអូស ​ទោសប្បញ្ញត្តិ ​និងអន្តរប្បញ្ញត្តិ ការចាប់ខ្លួន ការ​សួរចម្លើយ ​និងការបញ្ជូនខ្លួន​ទៅអយ្យការអមសាលា ​ដំបូងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm