វិស័យឯកជនវិនិយោគបើកកសិដ្ឋាន ចិញ្ចឹមបង្កងទឹកសាបធំជាងគេនៅកម្ពុជា

2022/12/16 01:21:51 am        783

កំពង់ឆ្នាំង៖ ក្រុមហ៊ុន៣ ដែលវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាមាន ក្រុមហ៊ុនគ្រីនហ្វាម, ក្រុមហ៊ុនផ្ទះទា, និងក្រុមហ៊ុនផ្សារស្រុកស្រែ បានចុះកិច្ចព្រមព្រៀងវិនិយោគលើការចិញ្ចឹមបង្កងទឹកសាបធំជាងគេនៅក្នុងប្រទេស ដែលគំរោងទី១នេះ ត្រូវដាក់កូនបង្កងចិញ្ចឹមប្រមាណជាង ២លាន ២០ម៉ឺនក្បាល សម្រាប់លក់ចែកចាយលើទីផ្សារស្រុកខ្មែរ​។

ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅក្នុងកសិដ្ឋានភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២​នេះ។​

នៅក្នុងពិធីចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់បង្កងទឹកសាបនេះ លោក គឹម ហួរ ប្រធានក្រុមហ៊ុនគ្រីនហ្វាម បា​នអោយដឹងថា​ បច្ចុប្បន្នលោកកំពុងដំណើរការមុខរបរលើក្រុមហ៊ុនចំនួនពីរ គឺមួយក្រុមហ៊ុន គ្រីនហ្វាម ដែលមានការដាំដើមឈើប្រណិត និងបណ្ដុះពូជឈើប្រណិតលើដីជាង ៨០០ហិកតាក្នុងស្រុកទឹកផុស​។ ក្រុមហ៊ុនគ្រីនហ្វាម មានរោងចក្រចំនួន២ គឺ១. ផលិតជីគ្រប់ប្រភេទ និង២. ផលិតចំណីសត្វ និងចំណីបង្កងផងដែរ។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន អាហ្គ្រីនិច PLC ដែលវិនិយោគលើវិស័យកសិកម្មដូចគ្នា។

ក្រុមហ៊ុន គ្រីនហ្វាម កំពុងដំណើរការជីកស្រះចំនួន ៤៤ស្រះ សំរាប់ចិញ្ចឹមបង្កងទឹកសាបលើដី ៤ហិកតា ជាលើកដំបូងក្នុងទំហំដីសរុប ១០០ហិកតា។

លោកបន្តថា កសិដ្ឋានរបស់លោកនឹងលក់បង្កងចេញ ក្នុងតម្លៃចាប់ពី ៨ទៅ ១០ដុល្លារ ដោយសង្ឃឹមថានឹងទទួលបានជោគជ័យ ព្រោះលោកមានរោងចក្រផលិតចំណីត្រី ចំណីបង្កងដោយខ្លួនឯង។

លោក សូត្រ សង់ អភិបាលស្រុកទឹកផុសលើកឡើងថា អាជ្ញាធរស្រុកសូមស្វាគមន៍ និងអបអរសាទរ ចំពោះគម្រោងចិញ្ចឹមបង្កងដ៏ធំនេះ ដែលជាឱកាសការងារថ្មី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ដែលអាចនឹងចូលមកបម្រើការងារជាមួយក្រុមហ៊ុន ដើម្បីបានរៀនសូត្រ និងមានបទពិសោធន៍ល្អៗយកទៅអនុវត្តនៅសហគមន៍ និងគ្រួសារលើកតម្កើងជីវភាពរបស់ពួកគាត់ផងដែរ។

លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានថ្លែងថា ក្នុងនាមមន្ទីរកសិកម្មខេត្ត លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងចិញ្ចឹមបង្កងនេះ ហើយសង្ឃឹមថាក្រុមហ៊ុនទាំង៣ ដែលចុះកិច្ចព្រមព្រៀងគ្នានេះនឹងទទួលបានជោគជ័យតាមផែនការ ដើម្បីចូលរួមលើកស្ទួយវិស័យកសិកម្មដែលជាវិស័យស្នូលរបស់ជាតិ៕អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm