សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ទណ្ឌ​កម្ម​ទី​៩ ប្រឆាំង​នឹង​រុស្ស៊ី​

2022/12/16 05:24:07 pm        422

​អឺរ៉ុប៖ ក្រុម​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍បាន​អនុម័ត​ទណ្ឌកម្ម​កញ្ចប់​ទី​៩ ​ប្រឆាំង​ប្រទេស​រុស្ស៊ី ខណៈ​ក្រុម​មេដឹកនាំ​ទាំងនោះ​បាន​បើកភ្លើង​ខៀវ​ ផ្ដល់​កញ្ចប់​ជំនួយ​ចំនួន​ ១៨​ពាន់​លាន​អឺរ៉ូ​ដល់​អ៊ុយ​ក្រែ​ន​។ ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​ឯកអគ្គរដ្ឋទូត នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង Brussels​។

អត្ថបទ​ចុងក្រោយ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​ទេ ខណៈ​រង់ចាំ​ការ​បញ្ជូន និង​អនុម័ត​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ទាំងអស់ ប៉ុន្តែ​គេ​រំពឹងថា​នឹងត្រូវ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​។ សំណើ​របស់​គណៈកម្មកា​រ​ដែល​បាន​បញ្ចេញ​កាលពី​សប្ដាហ៍​មុន បានគ្រោង​ដាក់​លើ​បុគ្គល​ជនជាតិ​រុស្ស៊ី​ជាង​ ២០០​នាក់ និង​អង្គភាព​បន្ថែមទៀត​ដោយ​ការបង្ក​ទ្រព្យសម្បត្តិ និង​បម្រាម​ធ្វើដំណើរ​។ អ្នក​ទាំងនោះ​រួមមានក្រុមមន្ត្រី​រដ្ឋាភិបាល តំណាង​រាស្ត្រ អភិបាល​ប្រចាំ​តំបន់ គណបក្ស​នយោបាយ និង​អង្គភាព​នានា​រួមទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។ បុគ្គល និង​អង្គភាព​ទាំងនោះ​នឹង​ជាប់​ទណ្ឌកម្ម រួមជាមួយ​បុគ្គល​ចំនួន ១.២៤១​នាក់ និង​អង្គភាព​ ១១៨ ដែល​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​រួចទៅហើយ​។

​កញ្ចប់​ទណ្ឌ​កម្មនេះក៏បាន​ដាក់​គោលដៅ​លើ​ក្រសួង​ឧស្សាហកម្ម​ ការពារជាតិ​រុស្ស៊ី ធនាគារ​របស់​រុស្ស៊ី​បន្ថែមទៀត និង​វិស័យ​រ៉ែ ព្រមទាំង​ការគ្រប់គ្រង​ការនាំចេញ​ដែល​បានគ្រោង​ទុកលើ​ផលិតផល​នានា ដូចជាសារធាតុ​គីមី សារធាតុ​ធ្វើ​ឲ្យ​វង្វេងស្មារតី គ្រឿង​អេឡិចត្រូនិក​ និង​សមាសធាតុ IT ដែល​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​សមាសធាតុ​សម្រាប់​យាន​ដ្រូ​ន​ប្រយុទ្ធ​ជាដើម​។​ លោក​ប្រធានាធិបតី Volodymyr Zelenskiy កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​ជំរុញ​ឲ្យ​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប ​អនុម័ត​ជំនួយ​ដល់​ប្រទេស​របស់លោក​ផងដែរ ខណៈដែល​សង្គ្រាម​បាន​ឈានចូល​ជិត​ ១០​ខែ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        157
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm