បណ្តាក្រុមហ៊ុនអាកាសចរអន្តរជាតិ បានបង្កើនជើងហោះហើរជាបន្តបន្ទាប់មកកាន់កម្ពុជា

2022/12/16 05:42:41 pm        538

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នៅ​ក្នុងខែធ្នូ​ ឆ្នាំ២០២២នេះ ចំនួន​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​នានា​បាន​ហោះហើរ​ចេញ​ចូលប្រទេសកម្ពុជា មានរង្វង់ប្រមាណ ៤១៥ការហើរហោះ(flight) ស្មើនឹង ៨៣០ជើង ក្នុងមួយសប្តាហ៍កើន ៤០% នៃការហោះហើរសរុបឆ្នាំ២០១៩ ហើយ​ចំនួន​បាន​និង​កំពុង​បន្ត​កើន​ឡើង​នៅក្នុងសប្តាហ៍បន្តបន្ទាប់ទៀត។

បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និង​​ជា​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ថ្លែង​ប្រាប់​BTV នៅថ្ងៃទី១៦ ខែធ្នូនេះថា ជារួមចាប់តាំងពីពាក់កណ្តាលខែឆ្នាំ២០២២ រហូត​មក​ដល់​ចុង​ឆ្នាំ​២០២២នេះ ចំនួនការហោះហើររំលងប្រទេសកម្ពុជា គឺ​ឈាន​ចូល​មក​រក​ភាព​ធម្មតា​វិញ​អស់​ហើយ ដោយឡែកការហោះហើរចុះចត និងចាកចេញពីកម្ពុជា គឺមាន​ប្រមាណតែ ៤០% ហើយ​​ចំនួន​អ្នកដំណើរចេញចូលកម្ពុជា គឺមានប្រមាណ ៣៨% នៃចំនួនជើងហោះហើរសរុប នៅ​ក្នុង​ឆ្នាំ២០១៩ ។

ឯកឧត្តម ជា អូន អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា «អ្វីដែល​ប្លែក​ចុង​ក្រោយ​នេះ ប្រទេសឡាវ មីយ៉ាន់ម៉ា បច្ចុប្បន្ន​គឺ​បានបើកជើងហោះហើរ​ឡើងវិញ ហើយបាងកក និង​សឹង្ហបូរី គឺបានបង្កើន​ជើង​ហោះហើរ​របស់​ខ្លួន​លើស​ការ​រំពឹង​ទុក​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ កាល​ពី​ដើម​ គឺ​ប្រើ​យន្តហោះ​ប្រភេទ​តូច​ៗ​តែ​បច្ចុប្បន្ន​គឺ​បាន​ប្រើ​ប្រភេទ​យន្តហោះ​ខ្នាត​ធំៗ​ សម្រាប់​ដឹក​អ្នកដំណើរ។»

ឯកឧត្តម បន្ថែមថា សម្រាប់ការហោះហើរចេញចូលកម្ពុជា បាងកក និង កម្ពុជា សឹង្ហបូរី គឺបាន​ត្រឡប់​មក​រកភាពដូចដើមវិញ ហើយស​ប្តាហ៍ខ្លះក៏មានចំនួនជើងហោះហើរលើសភាពដើមដែរ ដោយ​ឡែក​ការហោះហើរត្រង់កម្ពុជា ទៅមកប្រទេសវៀតណាម គឺមានប្រមាណ​ ៦០% ហើយ​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី កូរ៉េខាងត្បូង ភូមា ឡាវ ជាដើម គឺបាន​នឹង​កំពុង​រៀប​ចំ​បង្កើ​ន​ហោះហើ​រ​ទៅ​មកកម្ពុជាជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម ជា អូន ក៏បានលើកឡើងផងដែរថា ចំពោះការហោះហើរត្រង់កម្ពុជា ចិន កន្លង​មក​បាន​បើក​ជើង​ហោះ​ត្រង់ ៣០ជើង​ក្នុងមួយសប្តាហ៍ ហើយ​បច្ចុប្បន្ន​ស្នើ​បង្កើន​ជើង​ហោះ​ហើរ​ត្រង់​ចំនួន​ ៦០​ជើង​ក្នុងសប្តាហ៍វិញ។

សូមបញ្ជាក់ថា នៅក្នុងចំណោមចំនួនជើងហោះហើរពីបណ្តាប្រទេសនានាមកកាន់កម្ពុជា សរុប ៨៣០​ជើង ក្នុងមួយសប្តាហ៍នោះ ក្នុងនោះ រាជធានីភ្នំពេញ បានទទួលយន្តហោះចុះចតចេញចូល មាន​ប្រមាណ ៥៩០ជើង សៀមរាប ២១២ជើង ដោយឡែកខេត្តព្រះសីហនុ មាន២៨ជើង ក្នុង​មួយ​សប្តាហ៍៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm