ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ព្រមាន​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​អ៊ុយ​ក្រែ​ន បើ​ការវាយប្រហារ​នៅតែ​បន្ត

2022/12/16 06:23:06 pm        461

​UN៖ ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោក Volker Turk បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការវាយប្រហារ​នានា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន អាច​រុញ​ឲ្យ​ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​លើ​ស្ថានភាព​មនុស្សធម៌ ​និង​បណ្ដាល​ឲ្យ​មានការ​ជម្លៀស​ចេញពី​ប្រទេស​បន្ថែមទៀត​។

​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​ម៉ាស៊ីនកំដៅ គ្មាន​ទឹកស្អាត ឬអគ្គិសនី ខណៈ​សីតុណ្ហភាព​បាន​ចុះ​ត្រជាក់​ខ្លាំង ​ហើយ​ពេលនេះ​មនុស្ស​ចំនួន ​១៨​លាននាក់​ត្រូវ​រស់នៅ​ពឹង​ផ្អែកលើ​ជំនួយ​មនុស្សធម៌​។

​ទីក្រុង Moscow និយាយ​ដដែលៗ​ថា ការវាយប្រហារ​នានា​មិនបាន​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល​ទេ ហើយ​នេះ​គឺជា​មធ្យោបាយ​ក្នុងការ​កាត់បន្ថយ​សម​ត្ថ​ភាព​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន និង​ជំរុញ​ឲ្យ​ចូល​តុ​ចរចា។ ​ចំណែក​ទីក្រុង Kyiv វិញ​និយាយថា ការវាយប្រហារ​ទាំងនោះ​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុកបាន​អះអាងថា ជន​ស៊ីវិល​ជាង​ ៤.៥០០​នាក់​បាន​ស្លាប់ និង​ប្រមាណ​ ៤.០០០​នាក់រងរបួស​ចាប់តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ​មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        30
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        64
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm