គ្រូបង្វឹក​ព័រទុយហ្កាល់ Fernando Santos ចាក​ចេញពី​តំណែង​ក្រោយ​ខកចិត្ត​នៅ World Cup

2022/12/16 07:13:53 pm        93

​បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​លោក Fernando Santos បានសំរេច​លាលែង​ពី​តំណែង​ហើយ ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​នៅ World Cup​។ ​​បុរស​វ័យ ៦៨ឆ្នាំ​រូបនេះ​ចាកចេញ​ បន្ទាប់ពី​ព័រទុយហ្កាល់​ចាញ់​ក្រោម​ស្នាដៃ​ម៉ា​រ៉ុ​កនៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។

​​លោក Fernando Santos បាន​ចំណាយពេល ៨ឆ្នាំ​ដឹកនាំ​ព័រទុយហ្កាល់ដោយបាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក​អឺរ៉ុប​ឆ្នាំ ២០១៦ ក៏ដូចជា​ពាន UEFA Nations League ក្នុង​ឆ្នាំ​ដំបូង​នៃ​ការបង្កើតឡើង​។ ​​យ៉ាងណាក្តី​ប្រកួត​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក Santos ពេញ​ដោយ​ការស្តីបន្ទោស​ពី​ការ​ទំលាក់ Cristiano Ronaldo ឱ្យ​បម្រុង​។ ​​លោក Santos បានសម្រេច​ឱ្យ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បម្រុង​ពេល​យកឈ្នះ​ស្វ៊ី​ស ៦-១ បន្ទាប់ពី​កាយវិការ​មិន​សមរម្យ​ពេល​ផ្លាស់ចេញ ​នៅពេល​ព័រទុយហ្កាល់​ចាញ់​កូរ៉េ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។

​​ជំនួប​ទល់នឹង​ស្វ៊ី​ស​អ្នក​មក​ជំនួស Ronaldo គឺ​ខ្សែប្រយុទ្ធ Benfica, Goncalo Ramos ដែល​ចូលមក​រកបាន​បី​គ្រាប់​ម្នាក់ឯង​តែម្តង ដែល​ធ្វើឱ្យ​លោក Santos សម្រេច​ដាក់ឱ្យ​ជា​ជម្រើស​ដំបូង​ទៀត​ពេល​ចាញ់​ម៉ា​រ៉ុ​ក និង​ទម្លាក់ Ronaldo ដដែល​។ ​​ព័រទុយហ្កាល់​បានចេញ​សេចក្តី​ថ្លែងអំនរគុណ​ចំពោះ​ការលះបង់​របស់លោក Fernando Santos កន្លងមក ដែល​ធ្វើឱ្យ​កីឡាករ និង​ប្រជាជន​ព័រទុយហ្កាល់​សប្បាយរីករាយ​ក្នុង​រយៈពេល ៨ឆ្នាំនេះ​។ ​​ព័រទុយហ្កាល់​នឹង​ប្រកាសឈ្មោះ​អ្នកចាត់ការ​ថ្មី​នៅ​សប្តាហ៍​ក្រោយ ស្របពេល​ព័រទុយហ្កាល់​ត្រៀមលក្ខណៈ​សម្រាប់ការប្រកួត​ជម្រុះ Euro 2024៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        114
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm