អឺរ៉ុបបានបង្ហាញការយកចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា

2022/12/16 07:37:55 pm        858

ភ្នំពេញ៖ អំឡុងទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា ​និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគី​ជាមួយ​ថ្នាក់ដឹក​នាំប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុប ​ហើយមេដឹកនាំប្រទេសទាំងនោះ បានបង្ហាញពី​ការយក​ចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា ​ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។

បន្ទាប់ពីការនិវត្តពីអឺរ៉ុបមកដល់មាតុប្រទេសវិញ ​របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម កៅ ​គឹមហួន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បាន​បញ្ជាក់ក្រុមអ្នកសារព័ត៌មាន ​នៅ​ឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា​ ដំណើរទស្សនកិច្ច​របស់​សម្ដេចតេជោ ហ៊ុន សែន ​ទៅកាន់អឺរ៉ុប ប៉ុន្មានថ្ងៃមុននេះ ​គឺទទួលបានផ្លែផ្កាជាច្រើន ដែលនឹង​ផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូ ជាន់​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​និវត្តមកដល់មាតុប្រទេសវិញហើយ​ បន្ទាប់ពីបានចាកចេញ នៅយប់ថ្ងៃ ទី១១ ខែធ្នូនេះ ទៅចូលរួម​និង​ធ្វើជា​សហប្រធាន ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ​ដើម្បីអបអរសាទរខួបលើកទី៤៥ ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ​នៅទីក្រុងព្រុចហ្សែល ​ប្រទេសប៊ែលហ្សិក។ ក្រៅពីចូលរួមកិច្ចប្រជុំនេះ​ សម្តេចតេជោ​បានជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ ដឹកនាំ​ប្រទេស​ជាច្រើន​នៅក្នុងតំបន់អឺរ៉ុប ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm