អ្នកជំនាញជំរុញភាគីពាក់ព័ន្ធ អនុវត្តតាមលក្ខខណ្ឌរបស់ប្រទេសចិន ដើម្បីធានានិរន្តរភាពនាំចេញផ្លែមៀនស្រស់

2022/12/16 08:14:06 pm        870

ភ្នំពេញ៖ ជាថ្មីម្តងទៀត អ្នកជំនាញវិស័យកសិកម្ម បានជំរុញដល់ប្រជាពលរដ្ឋ ​និងភាគីពាក់ព័ន្ធ បន្ត​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវរបស់ប្រទេសចិន ដើម្បីធានានិរន្តរភាពនាំចេញផ្លែមៀនស្រស់។មានប្រសាសន៍​ប្រាប់BTV នៅថ្ងៃទី១៦ ​ខែធ្នូនេះ លោក ជួ មករា ​ប្រធានសហភាព​សហគមន៍​ផ្លែមៀន​កម្ពុជា ​បានឲ្យដឹងថា ​បច្ចុប្បន្នសហគមន៍​មិនទាន់សាកល្បង​នាំផ្លែមៀនស្រស់​ពី​កម្ពុជា​ទៅកាន់ប្រទេសចិននោះ ​បើទោះបីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានចុះកិច្ច​ព្រៀម​ព្រៀង​នាំផ្លែមៀនស្រស់ពីកម្ពុជា​ទៅកាន់ប្រទេសចិន ​កាលអំឡុងចុងខែតុលាកន្លងទៅ ដោយ​សារសហគមន៍​កំពុងរៀបចំលក្ខណៈបច្ចេកទេស​ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់ភាគីចិន។

លោកថា ការនាំផ្លែមៀនស្រស់របស់សហគមន៍ ​គ្រោងនឹងចាប់ផ្តើម​នៅខែមីនា ឆ្នាំ២០២៣ ក្នុងរង្វង់​បរិមាណចាប់ពី ១០០តោនឡើងទៅ។

លោក ជួ មករា បានជំរុញដល់ប្រជាកសិករ និងភាគីពាក់ព័ន្ធ ​បន្តពង្រឹងលក្ខខណ្ឌរបស់ប្រទេសចិន ដើម្បីធានា​និរន្តរភាពនាំចេញផ្លែមៀពីកម្ពុជា​ទៅប្រទេសចិន ខណៈបច្ចុប្បន្នមាន​អ្នកវិនិយោគិន​មួយ​ចំនួននាំផ្លែមៀនស្រស់ចេញទៅជាបន្តបន្ទាប់។

នៅចុងខែតុលា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានរៀបចំ​ពី​សម្ពោធ​នាំចេញ​ផ្លែមៀន​ស្រស់​កម្ពុជា​ ទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម ​និងឯកឧត្តម វ៉ាង វិនធាន​ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះ ​ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បាន​ថ្លែងថា ការ​សម្រេច​បាន​សិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ​ទៅកាន់ប្រទេសចិន គឺជាការ​បោះ​ជំហាន​ទៅមុខយ៉ាងវែង​សម្រាប់កម្ពុជា។ ​នេះគឺជាជោគជ័យថ្មីមួយទៀត​ ដែលប្រសូតចេញ​ពី​កិច្ច​សហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ​រវាងប្រទេសទាំងពីរ ដែលនឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ​ដល់ការអភិវឌ្ឍវិស័យកសិកម្ម។

បច្ចុប្បន្នចំការមៀនដែលទទួលបាន​ការអនុម័ត ​ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់​ទីផ្សារ​ចិន មានចំនួន៧៤ ​ក្នុងនោះ​នៅខេត្តប៉ៃលិនចំនួន ​៤០ចំការ ​បាត់ដំបងចំនួន២៨ ចំការ និង​បន្ទាយមានជ័យ​ចំនួន ៦ចំការ។​ ដោយឡែក ​រោងចក្រវេចខ្ចប់មានចំនួន ៨ រួមមាននៅ​ខេត្ត​កណ្តាលចំនួន ១ ខេត្តបាត់ដំបង ចំនួន៣ ខេត្តប៉ៃលិនចំនួន២ ​និងខេត្តព្រះសីហនុចំនួន២៕ អ​ត្ថបទ៖ សោភណ្ឌ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        98
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm