ក្រសួងពាណិជ្ជកម្ម ជំរុញការពង្រឹងគុណភាពផលិតផលខ្មែរ ដើម្បីនាំចេញទៅក្រៅប្រទេស

2022/12/16 08:32:43 pm        864

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹង​គុណភាព​ផលិតផលខ្មែរ ​និងសេវាកម្ម ​ដើម្បីជំរុញការនាំចេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីមន្រ្តីជំនាញអន្តរក្រសួង ​តំណាងក្រុមហ៊ុន សហគ្រាស ​និងតំណាងផ្សារទំនើបជាដើម សរុប​ចំនួនប្រហែលជិត ១០០នាក់។

ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ​នៃក្រសួងពាណិជ្ជកម្ម បាន​ឲ្យដឹងថា គោលបំណង​សំខាន់​នៃអង្គពិធីនេះ ​គឺ​ដើម្បី​ចង់​បំផុស​ចលនា​មហាជន ពិសេស​ប្រជាជនកម្ពុជា​ឲ្យងាកមក ​គាំទ្រការប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើន។

សិក្ខាសាលានេះ ​គឺធ្វើអមជាមួយព្រឹត្តិការណ៍ ​ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូល លើកទី១៥ ​សម្រាប់​ប្រជាពលរដ្ឋខ្មែរជាទូទៅ ឲ្យបានឃើញ និងស្គាល់ផលិតផលរបស់ខ្មែរឲ្យកាន់​តែ​ទូលំទូលាយ។

ឯកឧត្តម បានឲ្យដឹងទៀតថា ​គោលបំណងមួយទៀតនោះ ​ដើម្បីជំរុញអ្នកផលិត និងអ្នកនាំចេញ​ទាំង​អស់ឲ្យពង្រឹងគុណភាព ​ពង្រឹងសេវាលើផលិតផលខ្មែរ​ឲ្យមានគុណភាពខ្ពស់ ការវេចខ្ចប់​បាន​ត្រឹមត្រូវ​ លក់ក្នុងតម្លៃសមស្រប​ ដើម្បីអាចជំរុញ​ដល់ការនាំចេញផលិតផលខ្មែរទៅកាន់​ទីផ្សារ​នៅក្រៅប្រទេស។

យោងតាមបទបង្ហាញ​ ការលើកកម្ពស់ផលិតផលខ្មេរស្របតាមតម្រូវការទីផ្សារ របស់លោក ហ៊ឹង ចក់ ​អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ​បានឲ្យដឹងថា ​មកដល់ពេលនេះ ​ក្រសួងពាណិជ្ជកម្ម បាន​និង​កំពុងរៀបចំគោលនយោបាយ ​និង​យុទ្ធសាស្រ្ត​ចរចា​បើកទីផ្សារ ​ដើម្បី​ទាញយកឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយប្រទេសធំៗ​ និងតំបន់ចំនួន៨ ​នៅទូទាំង​ពិភពលោក រួមមាន៖ប្រទេសចិន, កូរ៉េខាងត្បូង, ជប៉ុន, អង់គ្លេស, អាម៉េរិក, ឥណ្ឌា, ម៉ុងហ្គោលី និង​សហភាព​សេដ្ឋកិច្ចអឺរ៉ាស៊ាន។

សូមបញ្ជាក់ថា ពាក់ព័ន្ធពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូល​ លើកទី១៥ ដែលរៀបចំ​ឡើងនៅអគារពិព័រណ៍​កោះពេជ្រ រាជធានីភ្នំពេញ​ គឺមានរយៈពេល ៤ថ្ងៃ ​ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ​ឆ្នាំ២០២២​ ដោយមានស្តង់សរុប​ចំនួន ២៦៨ស្តង់ ​ក្នុងនោះ​មានស្តង់ពីស្ថានទូតបរទេស​ប្រចាំ​នៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា ​សហព័ន្ធស្រូវអង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ​និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាស​សរុបចំនួន ១៨១ក្រុមហ៊ុន៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm