អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​យោធា​មី​យ៉ាន់​ម៉ា មុន​ជំនួប​កំពូល​អាស៊ាន​ចូល​មក​ដល់​

2021/04/27 09:59:58 am        176

​​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន ​ប្រឆាំង​នឹង​មេដឹកនាំ​របប​យោធា​និង​បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​កងទ័ព​របស់​ប្រទេស​នេះ ខណៈ​ដែល​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ចាកាតា​នៅ​សប្ដាហ៍​នេះ ជាទី​ដែល​រដ្ឋ​នានា​នឹង​ពិភាក្សា​អំពី​វិបត្តិ​ដែល​មិន​ចេះ​ចប់ ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​

​ទណ្ឌកម្ម​ចុងក្រោយ​រប​ស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ផ្តោតលើ​បុគ្គល ១០រូប និង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​យោធា​ចំនួន ២ រួច​ទៅ​ហើយ​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​រដ្ឋាភិបាល​ផ្សេងទៀត​។ គេ​នៅ​មិនទាន់​ច្បាស់​ថា ​តើ​ចំណាត់​ការ​បែបនេះ​មាន​ផល​ប៉ះពាល់​ដែរ​ ឬ​អត់ នៅ​ពេល​ដែល​យោធា​បង្កើន​កិច្ចប្រឹងប្រែង​បង្ក្រាប ​ការ​ប្រឆាំង​ទៅ​នឹង​ការ​ដណ្តើម​អំណាច​របស់​ខ្លួន​។ ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់ ​ចូល​ក្នុង​វិបត្តិ​រួច​ទៅ​ហើយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា និង​ចលនា​បះបោរ​ជន​ស៊ីវិល​ ដែល​កើតឡើង​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ​។ ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ចំនួន​បុគ្គល​ដែល​ត្រូវ​បាន​រង​ទណ្ឌកម្ម​ត្រូវ​បាន​បន្ថែម​ដល់ ៣៥​នាក់​ដែល​ខ្លួន​ជឿ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​សម្រាប់​ការសម្រេចចិត្ត​គាបសង្កត់​ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​យោធា​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Myanmar Economic Holdings Public Company Ltd (MEHL) និង​ក្រុមហ៊ុន Myanmar Economic Corp. (MEC)​កាន់កាប់​ភាគច្រើននៅ​ក្នុង​ឧស្សាហកម្ម​ជាច្រើន​ និង​ជួយ​ផ្តល់​មូលនិធិ​ដល់​យោធា​។​

​ចាប់​តាំង​ពី​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ ក​ង​កម្លាំង​សន្តិសុខ​បាន​សម្លាប់​ក្រុម​បាតុករ និង​អ្នក​ឈរ​មើល​ហេតុការណ៍​យ៉ាងហោចណាស់ ៧៣៨​នាក់ នេះ​បើ​យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោ​បាយ​ដែល​ឃ្លាំមើល​ការ​ស្លាប់​ និង​ការ​ចាប់​ខ្លួន​។ របាយការណ៍​នេះ​និយាយ​ថា​ មនុស្ស​ជាង ៣.២០០​នាក់​កំពុង​ជាប់ឃុំ​ ក្នុង​នោះ​មាន​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ របស់​ប្រទេស​នេះ​គឺ​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm