រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ចាប់ផ្តើមកសាងហើយ ដើម្បីទទួលភ្ញៀវទេសចរអំឡុងពេលឆ្លងឆ្នាំ

2022/12/16 10:06:33 pm        1.1 K

កំពង់ចាម៖ ឆ្នេរខ្សាច់កោះប៉ែននិងស្ពានឬស្សី នឹងរៀបចំតុបតែង ឲ្យហើយមុនថ្ងៃឆ្លងឆ្នាំសកល ដើម្បីទទួល ភ្ញៀវទេសចរក្នុងប្រទេសនិងក្រៅប្រទេស មកលេងកម្សាន្តលើទឹកដីខេត្តកំពង់ចាម ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងមមាញឹកកសាងស្ពានឬស្សីនេះឡើងវិញ ។

ជារៀងរាល់ឆ្នាំស្ពានឬស្សីកោះប៉ែននេះ ត្រូវបានកសាងរួចតាំងពីខែវិចិ្ឆកាមកម្ល៉េះ ប៉ុន្តែដោយសារ ទឹកទន្លេមេគង្គមានការស្រក់យឺត ទើបគេចាប់ផ្តើមកសាងនៅក្នុងដើមខែធ្នូនេះដែលមាន ប្រវែងជាង ៨០០ម៉ែត្រ ​ដោយមានទទឹង២ម៉ែត្រកន្លះដែលចំណាយឬស្សីជាង២ម៉ីនដើម។

បើតាមការបញ្ជាក់ពីលោក ប៊ុន ដារ៉ា ដែលជាម្ចាស់អភិរក្សស្ពានឬស្សី បានប្រាប់ឲ្យដឹងថា ស្ពានឬស្សីកោះប៉ែនគឺកំពុងតែបានកសាងជាបណ្តើរៗ ​ខណៈបច្ចុប្បន្ន ​បាន៧០%ហើយ បើទោះបី​ទឹកទន្លេមេគង្គមានការស្រកចុះយឺតយ៉ាវ។

លោក បញ្ជាក់ទៀតថា ​ក្រុមការងារនឹងសម្រុកធ្វើឲ្យរួចរាល់មុនថ្ងៃចូលឆ្នាំសកល ដើម្បីទទួល​ភ្ញៀវទេសចរណ៍។

លោក ប៊ុន ដារ៉ា បានបន្ថែមទៀតថា ឆ្នាំនេះ ​ការកសាងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនឡើងវិញ គឺ​មានការខុសប្លែកជាងរាល់ឆ្នាំពោលគឺ ​មានផ្លូវចេញចូលធំទូលាយ ​ទាំងកន្លែងចំណតរថយន្តម៉ូតូ មាន​បង្គន់អនាម័យចល័ត ​មានពោងទឹកខ្នាតមធ្យមសម្រាប់ក្មេងលេង​ និង​មានការរៀបចំ​គ្រែ​លំហែកាយ​ ដោយមានការកំណត់តារាងមុខម្ហូប ​និងសេវាកម្មផងដែរ។

ស្ពានឬស្សីកោះប៉ែននេះ ​គឺបានបង្ហាញភាពទាក់ទាញ និងសក្កានុពលយ៉ាងសំខាន់ លើវិស័យ​ទេសចរណ៍​ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំនេះ​មានលក្ខណៈប្លែកជាងរាល់ឆ្នាំគឺមានការពង្រីង​ឆ្នេរខ្សាច់ ​និងផ្លូវចេញចូលធំជាងមុន ​ដើម្បី​សម្រួល​ចរាចរ​កុំមានការកក់ស្ទះនាពេលបុណ្យទាន និង​មួយវិញទៀតនោះគឺខាងឆ្នេរខ្សាច់កោះប៉ែន មាន​បង្កើតស្តង់​សម្រាប់​ឲ្យ​អ្នកភូមិលើកោះនេះ​បាន​លក់​នំ​ចំណី​ខ្មែរដែលផលិតផ្ទាល់តែម្តង។ស្ពានឬស្សីកោះប៉ែន នឹងអាចទាញយកភ្ញៀវទេសចរណ៍​កាន់តែកើនឡើងក្នុង ឆ្នាំថ្មីនេះ ​និងបង្ហាញពីអត្តសញ្ញាណ​របស់ខេត្តកំពង់ចាម ហើយអ្វីដែល​យើង​រង់ចាំមិនភ្លេចនោះតំបន់មួយនេះ​ល្បីក្នុងបទចំរៀងរបស់អធិរាជសំឡេងមាស ស៊ុន ស៊ីសាមុត ផងដែរ៕អត្ថបទ៖ ថុង​ សីហា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm