សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ផ្លូវកៅស៊ូមួយខ្សែទៀត នៅស្រុកក្រឡាញ់

2022/12/17 02:42:10 pm        345

សៀមរាប៖ នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារ បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ ប្រភេទDBST បន្ថែមប្រវែង ៣ពាន់ម៉ែត្រ នៃគម្រោងសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ឆ្ពោះទៅកាន់តផ្លូវជាតិលេខ៦ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។ផ្លូវកៅស៊ូថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈឯកឧត្ដមសៀង ណាំ។

ឯកឧត្តម សៀង ណាំ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំទាំងអស់ ដែលតែងតែគាំទ្រ និងបានបោះឆ្នោតជូនប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងដូចជាសមិទ្ធផលផ្លូវមួយខ្សែនេះ គឺជាអំណោយ​ដ៏ថ្លៃថ្លា​របស់សម្ដេចតេជោសែន នាយករដ្ឋមន្ត្រី ។

ឯកឧត្តម បានបន្ដថា បច្ចុប្បន្ននេះ កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាពិតជាមានមោទកភាព និងកិត្យានុភាពជាតិ ជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលថ្មីៗនេះ កម្ពុជាបានទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ហើយពិសេសនោះ គឺសម្ដេចតេជោសែនដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ មានទាំងផ្លូវ ថ្នល់ ទឹក ភ្លើង, និងហេដ្ឋារចនាសម្ព័ន្ធនានា មន្ទីរពេទ្យ/មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ជាដើម ។

លោក សុខ ណារ៉េត អភិបាលស្ដីទីស្រុកក្រឡាញ់ បានមានប្រសាសន៍ថា ឯកឧត្តម សៀង ណាំ បានបន្តជួយស្ថាបនាផ្លូវចាក់កៅស៊ូ DBST បន្តប្រវែង ៣,០០០ម៉ែត្រ នៃប្រវែងផ្លូវសរុប ១១,២០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ពីភូមិចន្លាស់ដៃ ក្នុងឃុំចន្លាស់ដៃ មកជាប់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ដែលបានស្ថាបនាកាលពីឆ្នាំ២០១៩កន្លងទៅ បានប្រវែងជាង ៨គីឡូម៉ែត្ររួចរាល់ហើយ ដែលផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់តាមរយៈឯកឧត្តម សៀង ណាំ ។

នៅក្នុងពិធីនោះផងដែរ ឯកឧត្តម បានផ្តល់ជូនដល់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ៧៧០នាក់ ក្នុងម្នាក់ៗទទួលបានត្រីខ និងសារុង ។ដោយឡែកក្មេងមានពិការភាពមួយនាក់ ទទួលបានរទេះជនពិការមួយគ្រឿង និងក្រុមការងារធ្វើផ្លូវ ទទួលបានថវិកាចំនួន ១លានរៀល ផងដែរ ៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm