តាកែវ ¶៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ៣០២១នេះ បានចេញលិខិតមួយដោយសម្រេចបិទខ្ទប់ភូមិសាស្រ្ត ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្រេចបិតខ្ទប់ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី គឺបន្ទាប់ពីមន្រ្តីជំនាញសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ នៅក្នុងភូមិខាងលើកាលពីម្សិលមិញនេះ។





