អ្នកជំនាញស្នើដល់រដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការនាំចេញម្រេច

2022/12/17 08:56:54 pm        1.1 K

ភ្នំពេញ៖ ដើម្បីជំរុញការនាំចេញម្រេចទៅទីផ្សារបរទេស ​ជាពិសេសប្រទេសចិន អ្នកជំនាញបានស្នើដល់រាជរដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន។

លោក វុង ជាង សមាជិកសហព័ន្ធម្រេច​ និងគ្រឿងទេសកម្ពុជា ​នៅថ្ងៃទី១៦ ខែធ្នូម្សិលមិញ បាន​ប្រាប់BTVឲ្យដឹងថា ​បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខា​អនុស្សារណៈយោគយល់គ្នាស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ​ សម្រាប់ការនាំចេញម្រេច ពី​ប្រទេស​កម្ពុជាទៅកាន់ប្រទេសចិនរួចហើយនោះ នឹងជួយឲ្យទីផ្សារម្រេចកម្ពុជាកាន់​តែ​ប្រសើរជាងមុន។ លើសពីនេះលោកបានស្នើដល់រាជរដ្ឋាភិបាលជួយសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីជំរុញការនាំចេញម្រេចទៅទីផ្សារបរទេសកាន់តែច្រើន។

បើតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ​ចេញផ្សាយនាពេលកន្លងទៅ បាន​បង្ហាញថា ​ការនាំចេញផលិតផលម្រេច GI និងម្រេចមិនមែន GI របស់កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆមាសទី១ ឆ្នាំ២០២២ ​បានជាង៦ពាន់តោន​ ធ្លាក់ចុះ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ទិន្នន័យដដែល បានបង្ហាញថា ក្នុងអំឡុងពេលនេះ ប្រទេសវៀតណាមនៅតែជាទីផ្សារនាំចូល​ផលិត​ផលម្រេចធំជាងគេពីកម្ពុជាក្នុងបរិមាណជាង ៥ពាន់តោន បន្ទាប់មកទីផ្សារនៅ​ប្រទេស​ប្រទេសអាល្លឺម៉ង់ មានចំនួនជាង ៥០០តោន ​និងទីផ្សារប្រទេសមួយចំនួនទៀត ដូចជា​ កោះតៃវ៉ាន់ ម៉ាឡេស៊ី បារាំង ប៊ែលហ្ស៊ិក ​សាធារណរដ្ឋឆេក ស៊ុយអ៊ែត ជប៉ុន កាណាដា​ សហរដ្ឋអាមេរិក និង​ប្រទេសកូរ៉េខាងត្បូងជាដើម។

នៅកម្ពុជាដំណាំម្រេច ជាដំណាំកសិក-ឧស្សាហកម្មសំខាន់​សម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និង​សេដ្ឋកិច្ចជាតិ។​បច្ចុប្បន្នដំណាំនេះ ​មានការដាំដុះនៅតាម​បណ្តា​ខេត្តមួយចំនួន​ក្នុងប្រទេសកម្ពុជា​រួមមាន៖ ខេត្តកំពត ព្រះសីហនុ កោះកុង កំពង់ចាម ​និងខេត្តមណ្ឌលគិរីជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        98
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm