ផ្សារបន្លែចុងសប្តាហ៍នៅខេត្តកណ្តាល ទទួលគាំទ្រទិញច្រើនពីសំណាក់ពលរដ្ឋគិតគូរពីបញ្ហាសុខភាព

2022/12/17 09:08:45 pm        1.0 K

កណ្ដាល៖ ដោយមានការគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ​និងគម្រោងAIMS របស់ក្រសួងពាណិជ្ជកម្ម បណ្តាពលរដ្ឋតាមសហគមន៍ ​បាននាំគ្នារៀបចំស្តង់ដាក់លក់បន្លែ ត្រីសាច់ ផ្លែឈើ សុវត្ថិភាព គ្មានសារធាតុគីមី នៅសួនច្បារក្រុងតាខ្មៅ ​ខេត្តកណ្តាល នៅ​រៀងរាល់ចុងសប្តាហ៍។

បើ​តាម​លោកស្រី យ៉ែម ណារី តំណាងអាជីវករផ្សារចុងសប្តាហ៍ប្រចាំខេត្តកណ្តាល ​បានថ្លែងថា ការ​លក់ត្រីសាច់ បន្លែផ្លែឈើសុវត្ថិភាព គ្មានសារធាតុគីមី ​នៅផ្សារចុងសប្តាហ៍នេះ គឺយើងទទួល​បាន​ការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋដែលមានការគិតគូខ្លាំងអំពីបញ្ហាសុខភាព ​ខណៈ គ្រប់សាច់ត្រីសាច់​ បន្លែផ្លែឈើរបស់ប្រជាសហគមន៍​ដែលយកមកដាក់តាំងលក់នៅទីនេះ គឺមាន​ត្រួត​ពិនិត្យខ្លាំងពីមន្ត្រីជំនាញរបស់មន្ទីរពាណិជ្ជកម្មខេត្ត ។

បើតាមបណ្តាពលរដ្ឋ ​បានថ្លែងថា ​នៅរៀងរាល់ចុងសប្តាហ៍ ជាទូទៅយើងតែងតែនាំគ្នាមក​ទិញ​បន្លែត្រីសាច់នៅទីនេះ ហើយការទិញ ហូបប្រចាំថ្ងៃ ​ធ្វើឲ្យយើងមានទំនុកចិត្ត ពេលហូបហើយ​មិន​ព្រួយពីបញ្ហាការប៉ះពាលសុខភាព ​លើបញ្ហាសារធាតុគីមី។

សូមបញ្ជាក់ថា ផ្សារចុងសប្តាហ៍ក្រុងតាខ្មៅ ខេត្តកណ្តាលជាផ្សារប្រមូលផ្តុំនៅ​កសិផលនានា​សហគមន៍​ផលិតបាន ​ហើយយកមកដាក់លក់តាំង​បង្ហាញ​ក្នុងគោលបំណង បង្កើតឱកាស​ដល់​ក្រុមកសិករ​ ផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្មដែលមានសុវត្ថិភាព​ផ្សព្វផ្សាយលក់​ដល់​ពលរដ្ឋនៅទូទាំងខេត្តផង ​និងផ្សារភ្ជាប់ទំនាក់ទំនង​ទីផ្សាររវាងកសិករ​ អ្នកផលិត អ្នកប្រើប្រាស់​ចុងក្រោយនៅក្នុងតំបន់ ​ក្រៅតំបន់ផង ​ព្រមទាំងកៀរគរដៃគូ អង្គការ និងស្ថាប័នពាក់ពាក់ បង្កើត​កិច្ចសហប្រតិបត្តិការ ចូលរួមទិញ លក់ ផលិតផលកសិពាណិជ្ជកម្មបានច្រើន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm