កម្ពុជា​នឹងមាន​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង​

2022/12/19 05:39:15 pm        518

​កីឡា​អេឡិចត្រូនិក​៖ កីឡា​អេឡិចត្រូនិក​កម្ពុ​ជានឹងមាន​មជ្ឈមណ្ឌល​អន្ដរជាតិ​លើកដំបូង ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត។ នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា និង​ក្រុមហ៊ុន​ T.Y Media ​បន្ទាប់ពី​ភាគី​ទាំងពីរបាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ (MOU) នៅ​ទីស្ដីការក្រសួង​ព័ត៌មានកាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ។​

​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន​ T.Y Media ​បាន​សម្ដែង​សេចក្ដី​រីករាយ​ជាខ្លាំងដែល​បាន​ក្លាយជា​ដៃគូ​សហការ និង​រួមចំណែក​អភិវឌ្ឍន៍​ផ្លូវការ​ជាមួយ​សហព័ន្ធ។ ក្នុងនាម​ក្រុមហ៊ុន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា លោក​បាន​ប្ដេជ្ញា​នឹង​ខិតខំ​បង្កើន​ការអភិវឌ្ឍន៍​កីឡា​មួយ​នេះ​ ឲ្យ​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ក្លាបន្ថែមទៀត ក្នុង​កម្រិត​ជាតិ និង​តំបន់ ពិសេស​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​អ្វីដែល​ពិសេសគឺ​នៅ​ឆ្នាំ​២០២៣ ខាងមុខ លោក​នឹង​បង្កើត​មជ្ឈមណ្ឌល​ T.Y Media E-Sport Center ​សម្រាប់​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​គ្រប់​វិញ្ញាសា​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ព្រមទាំង​រៀបចំ​កន្លែង​បណ្តុះបណ្តាល​កីឡាករ​-​កីឡាការិនី​កម្ពុជាក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធដោយ​ប្រើ​កម្មវិធី​ System Training Sibo ​ពី​អន្តរជាតិ​ឲ្យ​មាន​សមត្ថភាព​កាន់តែខ្លាំងក្នុងការ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ដើម្បី​ដណ្តើម​មេដាយ​ជូន​ជាតិ​មាតុភូមិ​ទៀតផង។​

​ជាមួយ​កិច្ចសហការ និង​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​ដៃគូ​នេះដែរ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​របស់​ក្រុមហ៊ុន​ដៃគូ ពិសេស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ E-Sport Center ​ព្រោះ​ជាការ​រួមចំណែក​ដ៏​ធំ​ជាមួយ​សហព័ន្ធ ដ្បិត​កន្លងមក​រាល់​ការប្រកួត​នានាដែល​រៀបចំ​ដោយ​សហព័ន្ធ តែង​ធ្វើ​នៅ​កន្លែង​ផ្សេងៗ។​ ​ឯកឧត្តម​បន្ដថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​កម្ពុជាមាន​មជ្ឈមណ្ឌល​កីឡា​អេឡិចត្រូនិក​ស្ដង់ដារ​អន្ដរជាតិ​លើកដំបូង ដែលជា​ចក្ខុវិស័យ ជា​មូលដ្ឋានគ្រឹះ និង​ជា​ផ្លូវ​មួយ សម្រាប់​ឲ្យ​វិស័យ​កីឡា​ E-Sports ​របស់​កម្ពុជាដើរ​ឲ្យ​លឿន​ទាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        114
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm