យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ២​គ្រាប់ ក្រោយ​សាកល្បង​ម៉ាស៊ីន​ឥន្ធនៈ​រឹង​

2022/12/19 05:46:58 pm        410

​កូរ៉េខាងត្បូង៖ យោធា​ក្រុង​សេ​អ៊ូ​ល​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ចំនួន ​២​គ្រាប់​កាលពី​ថ្ងៃអាទិត្យ ទី​១៩​ ខែធ្នូ មួយថ្ងៃ​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ប្រកាស​ការ​សាក​ល្បង​ជោគជ័យ ​នៃ​ម៉ាស៊ីន​ឥន្ធនៈ​រឹង​សម្រាប់​ប្រព័ន្ធ​អាវុធ​ថ្មី​។ ​

​ភាព​តានតឹង​ខាង​យោធា​នៅ​ឧបទ្វីប​កូរ៉េបាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំនេះ ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​ដ៏​ច្រើន​មិន​ធ្លាប់មាន ​រួមទាំង​ការបាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ដ៏​ទំនើប​បំផុត​របស់ខ្លួន​ កាលពី​ខែ​មុន​។ ​ក្រុម​ប្រធាន​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា​ ខ្លួន​បាន​តាមដាន​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ចំនួន ​២​គ្រាប់​ដែល​ត្រូវបាន​បាញ់​ចេញពី​តំបន់ ​Tongchang-ri ក្នុង​ខេត្ត Pyongan ​ខាងជើង​។ ​ប្រភព​ខាងលើ​បាន​និយាយ​ដោយ​សំដៅ​ដល់​ដែនទឹក​ ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​សមុទ្រ​ជប៉ុន ថា មី​ស៊ី​ល​ទាំង ​២​គ្រាប់​នោះត្រូវបាន​បាញ់​ពី​ម៉ោង ​11.13​នាទី​ព្រឹកដល់​ម៉ោង​ 12:05​នាទី​ល្ងាច​ចូលទៅ​សមុទ្រ​ខាងកើត​។

​ក្រុម​ប្រធាន​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវបាន​បាញ់​លើ​គន្លង និង​ហោះ​ចម្ងាយ​ប្រហែល ​៥០០​គីឡូម៉ែត្រ ដោយ​បន្ថែមថា ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង ​និង​សហរដ្ឋ​អាមេរិកកំពុង​វិភាគ​ការបាញ់​នេះ​ថា ​ជាការ​បង្ហាញ​ពី​ទំនោរ​ថ្មី​ពី​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​សាកល្បង​ដំណាក់កាល​ចុងក្រោយ​ដ៏​សំខាន់​មួយ សម្រាប់​ការអភិវឌ្ឍន៍ផ្កាយរណប​ឈ្លបយកការណ៍នៅ​ទីលាន​បាញ់​បង្ហោះ​ផ្កាយរណប Sohae ស្ថិតនៅ​តំបន់ Tongchang-ri៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        147
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm