កម្ពុជា​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ ក្រោយ​ឈ្នះ​មេដាយ​ចំបាប់​ជើងឯក​អាស៊ាន ១៩​គ្រឿង

2022/12/19 06:00:08 pm        361

​ចំបាប់៖ ក្រុមកីឡា​ចំបាប់​កម្ពុជាបាន​បង្កើត​កំណត់ត្រា​ថ្មី ក្រោយ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើនក្នុងការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២២ រហូត ១៩​គ្រឿង​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​អាស៊ីអាគ្នេយ៍ ក្រោយ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះបាន​បញ្ចប់​ការប្រកួត​ដោយ​រលូន បន្ទាប់ពី​ដំណើរការ​ប្រកួត ៣​ថ្ងៃ​ពេញកាលពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ​ចុង​សប្ដាហ៍​កន្លងទៅ។​

​គួរ​ដឹង​ថា ការប្រកួត​ចំបាប់​ជើងឯក​អាស៊ាន​នេះមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម​ជិត ២០០​នាក់​ចូលរួម ក្នុងនោះ​មាន​កីឡាករ​-​កីឡាការិនី​ក្នុង​តំបន់​ចូលរួម​ចំនួន ៧​ប្រទេសរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ សិង្ហ​បុរី ឡាវ និង​ហ្វីលីពីន។ ជាល​ទ្ធ​ផល​ម្ចាស់ផ្ទះ​កម្ពុជាឈរ​លេខ​៣ ក្នុង​តារាង​មេដាយ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ១៩​គ្រឿង (​មាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ១៣) គ្រា​ដែល​វៀតណាមឈរ​កំពូល​តារាងឈ្នះ​មេដាយ​សរុប ៣០​គ្រឿង (​មាស ១៨ ប្រាក់ ១១ និង​សំរឹទ្ធ ១)។​ ​លោក ខេ​ស៊ី បា​ណេ​ត បាន​លើកឡើងថា នេះ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ដ្រ​របស់​សហព័ន្ធ ដែល​កីឡា​ចំបាប់​កម្ពុជាដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​ក្នុង​ការប្រកួត​អន្ដរជាតិ ជាក់ស្ដែង​កាលពី​ស៊ី​ហ្គេមឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា គឺ​កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ១០​គ្រឿង ខណៈ​ស៊ី​ហ្គេម​ចុងក្រោយនៅ​វៀតណាមគឺ​ឈ្នះ​មេដាយ​ត្រឹម ៦​គ្រឿង​ប៉ុណ្ណោះ។ តាមរយៈ​នេះគឺជា​សញ្ញាណ​មួយ​ដ៏​ល្អ សម្រាប់​កីឡា​ចំបាប់​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ ខាងមុខ។​

​គួរ​ដឹងថា ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ ត្រូវបាន​ចាត់ទុកជា​កា​រ​ប្រកួត​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឬ​ Pre-SEA Games ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​សហព័ន្ធក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទាំង​ធនធាន​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម និង​កីឡាករ​-​កីឡាការិនី ពិសេស​បទពិសោធន៍​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើកដំបូងនា​ឆ្នាំក្រោយ បន្ទាប់ពី​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm