ជប៉ុនផ្តល់ជំនួយដល់ទ័ពមួកខៀវកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះហ្វឺកហ្វឺនប្រើគ្រឿងចក្រUNឆ្នាំ២០២៧

2022/12/19 08:25:29 pm        732

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ លោក TANINAI Ichitomo ​អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា​បានចូលជួប នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ​ដែលក្នុងជំនួបនេះ ភាគីជប៉ុនបាន​សន្យាផ្តល់​ជាច្រើន​ដល់ទ័ពមួកខៀវកម្ពុជា ​ដើម្បីគាំទ្រការ​ហ្វឹកហ្វឺន និងត្រៀមធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​ហ្វឹកហ្វឺន​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិUN ជប៉ុន-កម្ពុជា​ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មUN ឆ្នាំ២០២៧។

លោក TANINAI Ichitomo បានថ្លែងថា ជប៉ុន នឹងផ្តល់ការបណ្តុះបណ្តាលដល់កង​កម្លាំងមួក​ខៀវកម្ពុជា​ និង​បញ្ជូនក្រុមការងារដែលមានជំនាញ​ខាងវិស្វកម្មមកកម្ពុជា ដើម្បីពិភាក្សាការ​រៀបចំ​វគ្គ​ហ្វឹកហ្វឺន​ដល់កងកម្លាំងមួកខៀវកម្ពុជា នានា ​ដែលបំរើឲ្យការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំ​ហ្វឹកហ្វឺន​ត្រីភាគី ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នាឆ្នាំ២០២៧។

លោក TANINAI Ichitomo រំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុងវិស័យរក្សា​សន្តិភាព ជាពិសេស ​ការបង្កើនកិច្ចសហប្រតិបត្តិការវិស័យបោសសំអាត​មីននៅកម្ពុជា។

លោក TANINAI Ichitomo ​បានកោតសរសើរកម្ពុជា ក្នុងការបញ្ជូន​កងទ័ព​មួកខៀវទៅបំពេញ​បេស​កកម្ម​នៅក្រៅប្រទេស ​រួមទាំងសកម្មភាពបោសសំអាតមីនយ៉ាង​សកម្មរបស់កម្ពុជា។

តាមការបញ្ជាក់ពី ​ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ៖ កម្ពុជា ​នឹងធ្វើជាម្ចាស់ផ្ទះ​នៃ​គម្រោង​ត្រីភាគី ជប៉ុន UN និងកម្ពុជា ​ស្តីពីការ​ហ្វឹកហ្វឺន​ប្រើប្រាស់គ្រឿងចក្រវិស្វកម្ម​ធុនធ្ងន់​នាឆ្នាំ២០២៧​ ដែលមានការចូលរួមពីបណ្តាប្រទេសអាស៊ាន​ និងក្នុងតំបន់ ។

ឯកឧត្តម ថា គម្រោងនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ការ​គាំទ្រដល់ប្រទេសបរិច្ចាគកង​កម្លាំង​ឱ្យធ្វើការចល័ត​បានយ៉ាងឆាប់រហ័ស ​និងមានគុណភាពខ្ពស់។ ​

គម្រោងនេះផងដែរ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើងដោយ​ ឯកឧត្តម Shinzo ABE នាយករដ្ឋមន្រ្តីនៃប្រទេស​ជប៉ុន នា​កិច្ចប្រជុំកំពូលស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការ អ.ស.ប. ​កាលពីខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ​ក៏បានស្នើដល់ភាគីជប៉ុន ជួយផ្តល់ការងារហ្វឹកហ្វឺនរយៈពេលវែង​ឱ្យបាន​ច្រើនទាំងគ្រូបង្គោល​ និងសិក្ខាកាមឆ្នើម ​ដើម្បីពង្រឹងសមត្ថភាព​ ចំណេះ និងជំនាញ ដើម្បីចូលរួម​បំពេញបេសកកម្មសន្តិភាព​ ក្រោមឆត្ររបស់អង្គការ​សហប្រជាជាតិ អោយកាន់​តែ​ល្អប្រសើរថែមទៀត ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm