Lionel Messi ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​ Kylian Mbappe ឈ្នះ​ស្បែកជើង​មាស

2022/12/19 09:49:21 pm        73

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​កាតា​នេះ បន្ទាប់ពី​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន World Cup លើក​ទី៣ និង​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​។

​​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ២​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​មួយ​គ្រាប់​ក្នុង​វគ្គ ១១​ម៉ែត្រ​កាត់សេចក្តី​ក្នុង​ជ័យជំនះ​លើ​ក្រុម​ការពារ​ជើងឯក​បារាំង​។ ​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ Messi ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់ ​និង​បាន​ក្លាយជា​កីឡា​ករទី១ ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​នៅ​គ្រប់​វគ្គ​ទាំងអស់​ រាប់​តាំងពី​វគ្គ​ចែក​ពូ​លដ​ល់វគ្គ​ចាញ់​ធ្លាក់ ​និង​ផ្តាច់ព្រ័ត្រ​។ ​​Messi ក៏បាន​ក្លាយជា​កីឡាករ​ទីមួយ​ដែរ ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ (​បាល់​មាស​) ២លើក បូក​រួមទាំង​លើកដំបូង​នៅ​ឆ្នាំ២០១៤ ដែល​អា​ហ្ស​ង់​ទីន​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​ងាក​មក​បារាំង ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe បានឈ្នះ​ពាន​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ ​(​ស្បែកជើង​មាស​) ក្រោយ​រកបាន​សរុប ៨​គ្រាប់​បូក​ទាំង Hat-Trick នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​។ ​​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​ធ្វើបាន Hat-Trick នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រាប់​ពី​ឆ្នាំ​១៩៦៦ ដែល​ធ្វើឱ្យបាន​ដោយ​កីឡាករ​អង់គ្លេស Sir Geoff Hurst នៅពេល​អង់គ្លេស​លើក​ពាន​ដោយ​យកឈ្នះ​អាល្លឺម៉ង់​ខាងលិច​។ ​​សរុប​មកវិញ Kylian Mbappe វ័យ​ទើបតែ ២៣ឆ្នាំ​បង្ហាញខ្លួន​នៅ World Cup បាន​ពីរលើក​ឈ្នះ​ពាន​មួយ​លើក ហើយ Mbappe ក៏​ជា​កីឡាករ​ដំបូង​ដែរ​ដែល​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សរុប​បាន ៤គ្រាប់​បូក​បញ្ចូល​ទាំង​មួយ​គ្រាប់​ពេល​បារាំង​យកឈ្នះ​ក្រូ​អាស៊ី​កាលពី ៤ឆ្នាំមុន​នៅ​រុស្ស៊ី​។

​​ពីរ​ព្រឹត្តិការណ៍ ១២គ្រាប់ Kylian Mbappe បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដំបូង​គេ​ដែល​ធ្វើបាន​បែបនេះ​។ ​ជ័យលាភី​ផ្សេងទៀត​គឺ​អ្នកចាំទី​អា​ហ្ស​ង់​ទីន Emiliano Martinez ក្លាយជា​កីឡាករ​អ្នកចាំទី​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ទទួលបាន​ពាន​ស្រោមដៃ​មាស​។ ​​អ្នកចាំទី Aston Villa រូបនេះ​គឺជា​សមាជិក​ដែល​មិនអាច​រំលង​បាន​ ក្នុង​ការនាំ​ផ្លូវ​អា​ហ្ស​ង់​ទីន​មក​ឈ្នះ​ពាន​នៅពេលនេះ​តាមរយៈ​ការជួយ​សង្គ្រោះ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​របស់ Kingsley Coman និង​ពេល​យកឈ្នះ​ហូ​ឡង់​។ ​​ដោយឡែក​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន​របស់ Benfica, Enzo Fernandez វ័យ ២១​ឆ្នាំ​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឈ្នះ​ពាន Fair Play ក្រោយ​មាន​កាត​តិច​បំផុត​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm