ការបោះជំរំជាសាកលលើកទី៨ រៀបចំដោយក្រសួងអប់រំចាប់ផ្តើមនៅថ្ងៃទី១៩ ខែធ្នូនេះ

2022/12/19 10:31:17 pm        558

សៀមរាប៖ ការបោះជំរំជាសាកល ក្រោមគំនិត​ផ្តួចផ្តើម​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យក្រសួងអប់រំ យុវជននិងកីឡា ជាអ្នកអនុវត្តផ្ទាល់ ។ នៅឆ្នាំ២០២២នេះ ការ​បោះជំរំសាកលលើកទី៨ ​រៀបចំឡើងនៅ ស្រុកបន្ទាយស្រី ​នៃខេត្តសៀមរាប ដែលមានយុវជន​មកពីតាមបណ្តាសាកលវិទ្យាល័យទំាង២៥រាជធានី-ខេត្ត ​មកជួបជុំគ្នា ដើម្បីបង្រៀន​ពួកគេ​ឱ្យចេះ​ធ្វើអ្វីៗដោយខ្លួនឯង។

លោក ស៊ីវ ឧត្តម គណៈកម្មការជំរំ និងជាប្រធានក្រុមយុវជនស្ម័គ្រចិត្ត បានប្រាប់ថា ការបោះជំរំ​ជា​សាកលលើកទី៨ នាឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី១៩ធ្នូនេះ​ រហូតដល់ថ្ងៃទី២៤ធ្នូ ដែលមាន​រយៈពេល​មួយសប្តាហ៍ ​នៅលើទឹកដីស្រុកបន្ទាយស្រី​ នៃខេត្តសៀមរាប។

លោក ប្រាប់បន្តថា កម្មវិធីនេះរៀបចំដោយក្រសួងអប់រំ ​តាមរយៈអគ្គនាយកយុវជន ក្នុង​គោល​បំណង​ប្រមូលយុវជន​ ដែលជាសិស្សនិស្សិត នៅតាមសាកលវិទ្យាល័យ​នានាទូទំាង​២៥រាជធានី-ខេត្ត ​ដែល​មានគ្នា​រាប់រយនាក់ ដើម្បីចេញទៅបោះជំរំនៅតំបន់ដាច់ស្រយាលមួយ ក្នុងទិសដៅ​បង្រៀនយុវជនឱ្យចេះរៀនរស់ដោយខ្លួនឯង ​ពិសេសដើម្បីប្រមូលយុវជន​ ពីគ្រប់ទិសទី ដែល​ពុំធ្លាប់ស្គាល់គ្នាសោះ ឱ្យមកជួបជុំគ្នា ​និងចាប់ដៃគូរស់នៅជាក្រុម ​ក្នុងនាមជាកូនខ្មែរដូចគ្នា។ លោកបន្តថា កម្មវិធីនេះ​ ត្រូវតម្រូវឱ្យយុវជនរស់នៅក្នុងតង់​ និងតម្រូវឱ្យយុវជន ​ត្រូវចេះដាំបាយ ដាំស្ល ​និងការប្រឡ​ងប្រណាំងស្នាដៃផ្សេងៗ ​ក្រៅពីនេះ ​នឹងធ្វើដំណើរទស្សនកិច្ច​ទៅតាមតំបន់​រស់នៅមួយចំនួនរបស់បងប្អូន​ប្រជាពលរដ្ឋ ​ដើម្បីឱ្យយុវជន​បានដឹងពីការរស់នៅ​ រួមនឹង ទំនៀម​ទម្លាប់​ក្នុងការរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តសៀមរាបផង។

គួរបញ្ជាក់ថា​ ការបោះជំរំយុវជនសាកល​ បានដំណើរការអស់រយៈពេល៧ឆ្នាំមកហើយ ហើយ​យុវជន​ដែលបានចូលរួមកម្មវិធីនេះ ​ពិតជាទទួលស្គាល់ពីតម្លៃ ​និង​បទពិសោធន៍ ដែលងាយ​នឹងធ្វើឱ្យជីវិតពួកគេជោគជ័យ ​នៅថ្ងៃអនាគត ​ព្រោះកម្មវិធីនេះ​ ក្រៅពីបង្រៀនយុវជនឱ្យចេះធ្វើអ្វីៗ ដោយខ្លួនឯង ​​នៅមាន​សកម្មភាព​លោតដុំ​យុវជន​ឱ្យមានទម្លាប់រស់នៅល្អក្នុងសង្គមទៀតផង៕


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        66
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm