កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អារ៉ាប់រួម រំពឹងសម្រេចនាពេលខាងមុខ

2022/12/20 05:47:07 pm        373

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងភាគីអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចប្រជុំជាមួយគ្នា ដើម្បីចចារគ្នា​ក្នុងការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ ជាជុំទី២ហើយ ដែលភាគីទាំង​ពីរំពឹងថា ​ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន​ នឹងជំរុញការនាំចេញមុខទំនិញអទិភាព សម្រាប់បំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក។

ក្រសួងពាណិជ្ជកម្ម នៅល្ងាចថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ​ការចរចាជុំទី២ បាន​ប្រារព្ធ​ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ​ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) ​អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុម​ចរចា​សម្រាប់​ភាគីអេមីរ៉ាតអារ៉ាប់រួម​ ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាង​អន្តរក្រសួងនៃប្រទេសទាំងពីរ សរុបប្រមាណ ៦០រូប។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ មានលក្ខណៈពិសេសសម្រាប់​ប្រទេស​ទាំងពីរ ដោយសារកិច្ចព្រមព្រៀង​ នឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណី រវាង​ប្រទេស​ទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ ​និងអាស៊ាន ដែលមាន​ថាមវន្ត​សេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវ​កាលានុវត្តភាព​ជាច្រើនទៀតដែលភាគី​ទាំង​ពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿន​សេដ្ឋកិច្ចជាតិ។

ក្រសួងពាណិជ្ជកម្ម ​បញ្ជាក់ថា ការចរចាកិច្ចព្រមព្រៀងនេះ​ អាចនឹងត្រូវការរយៈពេល៦ខែទៀត ដើម្បី​បញ្ចប់កិច្ចចរចា​ទាំងស្រុង ដើម្បីឈានទៅដាក់ឆ្លងគណៈរដ្ឋមន្រ្តី ​រដ្ឋសភា​ ព្រឹទ្ធសភា និង​ព្រះមហាក្សត្រ នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាទីផ្សារដ៏មានសក្តានុពល​សម្រាប់​ការនាំចេញរបស់កម្ពុជានាពេលមុខ ​ដោយសារ​ប្រជាជន​ប្រទេសនេះ​ មានចំណូលខ្ពស់ ដែល​ក្នុងមួយឆ្នាំ​ប្រជាជនម្នាក់មានចំណូល ប្រមាណ ​៤២ ៨៨០ដុល្លារអាមេរិក។

នៅពេលកិច្ចព្រមព្រៀងនេះ​ ចូលជាធរមាន ​ភាគីទាំងពីររំពឹងថា ​នៅរយៈពេល៥ឆ្នាំខាងមុខ ​ទំហំ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ​នឹងឡើងដល់​១ពាន់លានដុល្លារ។

តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា​ ក្នុងអង្គប្រជុំខាងលើ ភាគីទាំងពីរ បាន​គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ​តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ ​និងសេវាកម្ម ព្រមទាំង​ការ​បង្កើតកាលានុវត្តភាពសម្រាប់ការវិនិយោគ ​និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព៕អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm