ស.ស.យ.ក ខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជួយ​កាត់បន្ថយអត្រាគ្រោះថ្នាក់នៅតាមដងផ្លូវ

2022/12/20 05:48:16 pm        82

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ មន្ទីរសាធារណការ និងដឹក​ជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ឆ្នាំងជាង ១០០នាក់ និងមានការចូលរួមពីលោក បូរាណ សត្យា អនុ​ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង​ជា​សមាជិក​អចិន្តៃ្រយ៍​ផ្នែក​ដឹក​ជញ្ជូន​ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន, លោក ខឹម ចាន់នឿន សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់នៅតាមផ្លូវ។

លោក បូរាណ សត្យា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជាយើងក្នុង​ ៥ម៉ោង​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយគ្រោះថ្នាក់ចរាចរណ៍ និង១ថ្ងៃចាប់ពី ៥ទៅ៦នាក់​គិត​ជាមធ្យម ហេតុ​ដូច​នេះ​អគ្គ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក មានគោលបំណងអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សមាជិក​សមាជិកា ស.ស.យ.ក. និងដើម្បីយកចំណេះដឹងនេះទៅអប់រំ ផ្សព្វផ្សាយ​បន្ត​ដល់​យុវជន​ដទៃ​ទៀត​។ ទិសដៅនៃវគ្គនេះ គឺប្រគល់ភារកិច្ចជូន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ក្នុងការ​ចូលរួមផ្សព្វ​ផ្សាយ​សុវត្ថិភាពចរាចរណ៍ និងតម្កល់ភារកិច្ចមួយជូន ស.ស.យ.ក គ្រប់ថ្នាក់ ក្នុង​ការ​ផ្សព្វផ្សាយ​សុវត្ថិ​ភាពចរាចរណ៍ និងចូលរួមបិទចំណាំងផ្លាតលើគោយន្តកន្ត្រៃនៅតាមមូលដ្ឋាន។ លោកបានថ្លែងអំពាវនាវដល់ ស.ស.យ.ក មកពីតាមវិស័យផ្សេងៗ ដែលមានវត្តមាននៅទីនេះ ពេល​ត្រឡប់ទៅវិញត្រូវជួយផ្សព្វផ្សាយបន្ត ពិសេសពេលចុះតាមមូលដ្ឋាន ពាក់ព័ន្ធ​នឹង​ការងារ​សុវត្ថិភាព​ចរាចរណ៍នេះ។

យុវជន ស.ស.យ.ក ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានអោយដឹងថា ក្រោយពី​បាន​ចូល​រួម​ជាមួយវគ្គបណ្តុះបណ្តាលនេះ ពួកគាត់ជាយុវជន ស.ស.យ.ក ខេត្ត នឹងប្តេជ្ញា​ចូល​រួម​ផ្សព្វ​ផ្សាយ​ក្នុង​កិច្ចការងារសង្គមមួយនេះអោយបានជ្រាបដល់យុវជនគ្រប់ទីកន្លែង ដើម្បីជួយ​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

ប្រធានបទដែលយកមកអប់រំផ្សព្វផ្សាយរួមមាន ស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សុជីវធម៌​ក្នុងការបើកបរ ការប្រើប្រាស់ល្បឿនក្នុងការបើកបរ សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ហានិភ័យ​នៃ​ការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង អត្ថប្រយោជន៍នៃមួកសុវត្ថិភាព ការត្រួត​ពិនិត្យ​ទោ​ចក្រយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទដៃ និងកម្មវិធីថែទាំផ្លូវ ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm