មន្ដ្រីជាន់ខ្ពស់​ UWW ​មាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ដំណើរ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​យុវជន​អាស៊ី​របស់​កម្ពុជា​

2022/12/20 06:03:16 pm        37

​កីឡា​ចំបាប់៖ លោកស្រី​ Niamkey Deqa ​នាយិកា​ផ្នែក​អភិវឌ្ឍ​ធនធាននៃ​សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោក (UWW) ​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ដំណើរ​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី​៥ នា​ឆ្នាំ​២០២៩ បន្ទាប់​ពី​លោកស្រី​បាន​ឃើញ​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​របស់​កម្ពុជា ពិសេស​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា។​

​ការ​គូស​បញ្ជាក់​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោកបាន​កោះ​អញ្ជើញ​អ្នក​ជំនាញ មន្ដ្រី​បច្ចេកទេស និង​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិមកពី​បណ្ដា​ប្រទេស​នានា ចូលរួម​សិក្ខាសាលា​មួយកំឡុង​ការប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២២ នៅ​កម្ពុជា​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​មន្ដ្រី​ជាន់ខ្ពស់​ UWW ​រូប​នេះ​បន្ដ​ថា កំឡុង​ការប្រកួត​ចំបាប់​ជើងឯក​អាស៊ាន​លើកដំបូង​នៅ​កម្ពុជា សហព័ន្ធ​កីឡា​ចំបាប់​ពិភពលោក​បាន​សហការ​ជាមួយ​ម្ចាស់ផ្ទះ ​រៀបចំ​វគ្គ​បណ្ដុះ​បណ្តាល​អាជ្ញា​កណ្តាល​-​ចៅក្រម គ្រូបង្វឹក ក៏ដូចជា​វគ្គ​បច្ចេកវិទ្យា​គ្រប់គ្រង​ព្រឹត្តិការណ៍ ដែល​ដំណើរការ​យ៉ាង​រលូនមុន​ការប្រកួត​។ តាមរយៈ​នេះ​ស​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អដើម្បី​ទទួល​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩។​​

​នេះ​ជាការ​មើលឃើញ​នូវ​ទស្សនៈ​វិស័យ​របស់​លោកស្រី​ Niamkey Deqa ​ដែលជា​មន្ដ្រីជាន់ខ្ពស់​សហ​ព័ន្ធ​កីឡា​ចំបាប់​ពិភពលោក ចំពោះ​ឆន្ទៈ​ខ្ពស់​របស់​ស្ថាប័ន​កីឡា​កម្ពុជាក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​កំពុងមាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ​ធនធាន​មន្ត្រី កីឡាករ​-​កីឡាការិនីឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ជាក់ស្ដែង​កីឡា​ចំបាប់ដែលមាន​ធនធាន​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ និង​កីឡាករ​-​កីឡាការិនី​គ្រប់គ្រាន់ដើម្បី​ចូលរួម​រៀបចំ និង​ការប្រកួត​អន្ដរជាតិ​នានា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm