លោក Putin និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ដែល​បាន​ដាក់ចូល​ឧបសម្ព័ន្ធ​នៅ​អ៊ុយ​ក្រែ​ន​ជួប​ការ​លំបាក​ខ្លាំង

2022/12/20 06:16:42 pm        416

​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin និយាយថា ស្ថានភាព​នៅក្នុង​តំបន់​ទាំង​៤​ របស់​អ៊ុយ​ក្រែ​នដែល​ទីក្រុង Moscow បានប្រកាសថា​ ជា​ផ្នែក​របស់​រុស្ស៊ី​ជួប​ការលំបាក​ខ្លាំង ខណៈ​ទីក្រុង Kyiv បាន​អំពាវនាវ​ជាថ្មី​សុំ​អាវុធ​បន្ថែម ក្រោយ​យាន​ដ្រូ​ន​រុស្ស៊ី​វាយប្រហារ​ដាក់​គោលដៅ​លើ​ថាមពល​របស់​ខ្លួន​។

​ក្នុង​ការ​អត្ថាធិប្បាយ​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​នៃ​ទិវា​សេវា​សន្តិសុខ ដែល​ត្រូវបាន​ប្រារព្ធ​យ៉ាង​ទូលំ​ទូលាយ លោក Putin ក៏បាន​បញ្ជា​ឲ្យ​ពង្រឹងកម្លាំង​នៅតាម​ព្រំដែន​របស់​រុស្ស៊ី​ផងដែរ និង​បាន​ណែនាំ​អង្គភាព​សេវា​ពិសេស​ឲ្យ​បន្ត​ការគ្រប់គ្រង​សង្គម​កាន់តែ​ល្អ​ប្រសើរ និង​ធានា​សុវត្ថិភាព​ពលរដ្ឋ​ក្នុង​តំបន់​នៅ​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​គ្រប់គ្រង​។ កាលពី​ខែ​កញ្ញា លោក Putin បានដាក់​ដែនដី​មួយចំនួន​របស់​អ៊ុយ​ក្រែ​នស្មើ ​១៥% នៃ​ប្រទេស​នោះ​នៅក្នុង​ពិធី​ដ៏​ធំ​មួយ​ក្នុង​វិមាន​ក្រឹម​ឡាំង ប៉ុន្តែ​នៅ​ដើមខែ​នេះ​លោក​បាន​និយាយ​ថា សង្គ្រាម​នេះ​អាច​បន្ត​រយៈពេល​យូរ​ទៀត​។

​លោក​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ក្នុងការ​អត្ថាធិប្បាយ​នានា​ បកប្រែ​ដោយសារ​ព័ត៌មាន Reuters ថា ចំពោះ​ក្រុមទី​ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ពិតមែន​ហើយ ពេលនេះ​អ្នក​ទាំង​អស់​គ្នា​កំពុង​ជួប​ការលំបាក​។ ស្ថាន​ភាព​នៅក្នុង​តំបន់​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Luhansk ក្នុង​តំបន់ Kherson និង Zaporizhzhia ពិតជា​ជួប​ការលំបាក​ខ្លាំង​។ លោក​ប្រធានាធិបតី Volodymyr Zelenskiy បាន​និយាយ​ក្នុង​សុន្ទរកថា​ពេល​ល្ងាច​របស់លោក​ថា អាវុធ គ្រាប់កាំភ្លើង​ធំ និង​សមត្ថភាព​ការពារជាតិ​ថ្មី គឺជា​អ្វី​គ្រប់យ៉ាង​ដែល​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​ព​ន្លឿ​ន​ការបញ្ចប់​សង្គ្រាម​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm